ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងតារាចម្រៀងជប៉ុន ជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងតារាចម្រៀងជប៉ុន ជួបសម្តែងការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន និងលោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន ចូលជួបសម្តែងការគួរសម និងជជែកលើការងារមួយចំនួន។ ជំនួប​បានធ្វើឡើងនៅវិមានសន្តិភាព។

ឆ្នាំ២០២៣នេះ គឺជាខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងផ្លូវការរវាងកម្ពុជា-ជប៉ុន។ កម្ពុជា និងជប៉ុន បានកំណត់យកឆ្នាំ២០២៣នេះ ដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កម្ពុជា និងជប៉ុន នឹងរៀបចំកម្មវិធីជាច្រើន ដើម្បីអបអរសាទរខួបទំនាក់ទំនង៧០ឆ្នាំ។ ក្នុងនោះ ក៏មានកម្មវិធីផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចរបស់លោក តាកេ ហ្ស៊ឺនសឹកិ គឺជាផ្នែកមួយនៃការអបអរសាទរ និងពង្រឹងដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ លោក តាកេ ហ្ស៊ឺនសឹកិ នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣.៩៨៦ លានយ៉េន ស្មើប្រមាណ ៣០.៦លានដុល្លារអាមេរិក ដើម្បីអនុវត្ត គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង។

ដោយឡែកលោកស្រី មិណាមិណុ យ៉ូកុ គឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបរបស់ជប៉ុន។ លោកស្រី ធ្លាប់បានមកប្រទេសកម្ពុជាចំនួនពីរដងមកហើយ សម្រាប់ការងារទូរទស្សន៍ គឺម្តងក្នុងឆ្នាំ ១៩៨៩ និងម្តងទៀតក្នុងឆ្នាំ២០១៣។

លោកស្រីមានទំនាក់ទំនងជ្រាលជ្រៅជាមួយប្រជាជន និងប្រទេសកម្ពុជា។ តាមរយៈទំនាក់ទំនងដ៏ជ្រាលជ្រៅជាមួយកម្ពុជា និងការចងចាំរបស់លោកស្រីចំពោះកុមារីកំព្រា ដែលលោកស្រីបានជួបក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ផងនោះ លោកស្រី បាននិពន្ធ និងច្រៀងចម្រៀងមួយបទមានចំណងជើងថា «ឥន្ទធនូដល់ថ្ងៃស្អែក»។

បទចម្រៀងរំលឹកដល់អានុស្សាវរីយ៍របស់លោកស្រី ជាមួយកុមារីកំព្រារបស់កម្ពុជា ដែលលោកស្រីបានជួបពេលទស្សនកិច្ចលើកដំបូងនៅកម្ពុជា។ បទចម្រៀងនេះ ត្រូវបានផលិតឡើងជាពិសេសសម្រាប់រំលឹកដល់ខួប ៧០ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

បទចម្រៀងនេះបានរំលេចនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅរវាងប្រជាពលរដ្ឋជប៉ុន និងប្រជាពលរដ្ឋកម្ពុជា។ បទចម្រៀងមួយបទនេះ ក៏ទទួលបានប្រជាប្រិយភាពខ្លាំងទាំងនៅជប៉ុន និងកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.