សមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ!រថយន្តដឹកទំនិញគេចពន្ធ ជាច្រើនគ្រឿងពីប្រទេសថៃឆ្លងកាត់តាមប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម
ខេត្ដស្វាយរៀង ៖
រថយន្តខ្នាតយក្យជាច្រើនគ្រឿងដែលសង្ស័យ ដឹកទំនិញគេចពន្ធចូលចូលទៅប្រទេសវៀតណាម តាមច្រករបៀងគោកតែក ស្រុកចន្ទ្រា ខេត្តស្វាយរៀង យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យខូចផ្លូវក្នុងភូមិ ហើយពេលខ្លះបណ្ដាលឲ្យទាក់ដាច់ខ្សែភ្លើងផងដែរ ដែលជាក្តីបារម្ភសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះ ក្រែងមានគ្រោះថ្នាក់ណាមួយកើតឡើងដោយ យថាហេតុ។ប្រភពពីប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានអោយដឹងថា រថយន្តធុនធំជាច្រើនគ្រឿងដឹកទំនិញសំពីងសំពោងទៅប្រទេសវៀតណាម ក្នុងរថយន្តនោះមានបង្កប់ទៅដោយគ្រឿងអេឡិចត្រូនិកជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន និងទូទឹកកក..៘ប្រភពបន្តថាទំនិញទាំងនោះដឹកជញ្ជូនពីប្រទេសថៃឆ្លងកាត់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមដោយសង្ស័យគេចពន្ធ អាចនឹងចូលហោប៉ៅរបស់មន្ត្រីមួយចំនួនទៅវិញ ពិសេសនៅតំបន់នោះស្ថិតក្រោមការគ្រប់គ្រងរបស់លោក វរសេនីយ៍ទោ យ៉ន សុផល មេបញ្ជាការវរសេនាតូចលេខ ៦០៩ តែម្តង សង្ស័យថា លោក យ៉ន សុផល មិនដឹងឬមួយដឹងហើយមិនមានចំណាត់ការ?ទៅលើរថយន្តដឹកទំនិញគេចពន្ធជាច្រើនគ្រឿងនៅពេលយប់ ឆ្លងកាត់តាមច្រករបៀង (គោកតែក) ស្រុកចន្ទ្រា ទៅប្រទេសវៀតណាម។ពាក់ព័ន្ធនឹងរថយន្តធំៗដឹកទំនិញឆ្លងកាត់តាមច្រករបៀបខាងលើសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានត្រូវរ៉ូវគ្នាអស់ហើយមើលទៅ ទើបរថយន្តទាំងនេះចេញចូលបានយ៉ាងរលូន បែបនេះ។ សូមគោរពជូនឯកឧត្តមម៉ែន វិបុល ជួយពិនិត្យមើលលោកអភិបាលស្រុកចន្ទ្រាផង ជាពិសេសគឺលោកវរសេនីយ៍ទោយ៉ន សុផល មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមរថយន្តធំៗទាំងនោះដឹកទំនិញគេចពន្ធបានយ៉ាងងាយស្រួលបែបនេះទេ។ទោះជាយ៉ាងណាក្ដីមហាជនរង់ចាំមើលថាតើមន្ត្រីពាក់ព័ន្ធទាំងអស់នៅក្នុងស្រុកចន្ទ្រា ក៏ដូចជាលោកយ៉ន សុផល ហ៊ានពិនិត្យនិងមានចំណាត់ការការលើក្រុមរថយន្តដឹកទំនិញគេចពន្ធឆ្លងដែនទៅប្រទេសវៀតណាមដែរឬទេ?អង្គភាពសារព័ត៌មានយើងនិងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់។ប្រសិនបើមានការពន្យល់ឬបកស្រាយ ពីរអាជ្ញាធរពាក់ព័ន្ធនិងសមុីភាគីរៀងរាល់ម៉ោងធ្វើការ ៕មួន រិទ្ធីយ៉ា

សមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ!រថយន្តដឹកទំនិញគេចពន្ធ ជាច្រើនគ្រឿងពីប្រទេសថៃឆ្លងកាត់តាមប្រទេសកម្ពុជាចូលទៅប្រទេសវៀតណាម
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ


