ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការតែងតាំងត្រូវផ្អែកលើគោលការណ៍ យុត្តិធម៌ តម្លាភាព និងអាទិភាពផលប្រយោជន៍រួមរបស់អង្គភាព 

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការតែងតាំងត្រូវផ្អែកលើគោលការណ៍ យុត្តិធម៌ តម្លាភាព និងអាទិភាពផលប្រយោជន៍រួមរបស់អង្គភាព 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជា​ការ​កងទ័ពជើងគោក បានចែករំលែកបទពិសោធន៍មួយចំនួនពាក់ព័ន្ធការងារតែងតាំង​មន្ត្រីយោធាចំណុះឱ្យកងទ័ពជើងគោក ដើម្បីធានាបានប្រសិទ្ធភាពការងាររបស់អង្គភាព។ ក្នុងឋានៈជាអ្នកសម្រេចចិត្តលើការងារតែងតាំងនេះ លោកឧត្តមសេនីយ៍ឯក ផ្អែកលើគោលការណ៍៣ រួមមានយុត្តិធម៌ តម្លភាព និងអាទិភាពផលប្រយោជន៍រួមរបស់អង្គភាព។

លោកមេបញ្ជាការកងទ័ពជើងគោក បានគូសរំលេចបែបនេះ ក្នុងពិធីប្រកាសតែងតាំង និងផ្លាស់ប្តូរ​មុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងតាកែវ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោក ហ៊ុន ម៉ាណែត រំលឹកថា ពាក់ព័ន្ធការតែងតាំងមន្ត្រីយោធាក្របខណ្ឌកងទ័ពជើងគោកនេះ ធ្លាប់មាន​ការអ្នកឱ្យយោបល់ឱ្យលោកសម្រេចចិត្តដោយអត្តនោម័ត ក្នុងការរុញមនុស្សទៅដាក់តែម្តង ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធី ឬការវាយតម្លៃផ្សេងៗ ដែលនាំតែស្មុគស្មាញនោះទេ។ លោកមេបញ្ជាការជើងគោក បានបញ្ជាក់ថា លោកអាចធ្វើបានតាមអ្វីដែលជាផ្តល់យោបល់នេះ តែលោកមិនដែលអនុវត្តន៍ម្តងណានោះឡើយ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ «ក្នុងលោកនេះមិនមាននរណា​ល្អឥតខ្ចោះ​ទេ។ ការជ្រើសរើសមនុស្ស ក៏យើងមិនអាចរកមនុស្សគ្មានកំហុស ឬល្អឥតខ្ចោះនោះដែរ។ ប៉ុន្តែការតែងតាំងត្រូវការការវាយតម្លៃមួយ ដើម្បីធានានូវប្រសិទ្ធភាព យុត្តិធម៌។ ការវាយតម្លៃនោះ ត្រូវផ្អែកលើមូលដ្ឋានឱ្យបានគ្រប់ជ្រុងជ្រោយ ដែលអាចធ្វើទៅបាន។ ដូច្នេះការងារទាំងអស់ផ្អែក​លើគោលការណ៍ធំ៣ ទី១ យុត្តិធម៌ ទី២ តម្លាភាព ទី៣ តម្កល់ផលប្រយោជន៍រួមជាគោល»។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេដឹកនាំកងទ័ពដែលបញ្ចប់ការសិក្សាពីសាលាយោធា​របស់អាមេរិក ក៏បានឆ្លៀតពន្យល់លំអិតលើគោលការណ៍ទាំង៣ ដែលយកមកអនុវត្តន៍លើការងារ​គ្រប់គ្រងកងទ័ពផងដែរ។

១៖ គោលការណ៍យុត្តិធម៌៖ លោក ហ៊ុន ម៉ាណែត បានពន្យល់ថា គោលការណ៍យុត្តិធម៌ គឺផ្តល់អាទិភាព​ទៅលើបុគ្គល ដែលមានឆន្ទៈ ស្នាដៃ និងការស្មោះត្រង់ អតីតភាព សមត្ថភាព ភាពទទួលខុសត្រូវ គុណធម៌ សីលធម៌ និងភាពជាអ្នកដឹកនាំ ហើយអាទិភាពធំ គឺអ្នកនៅមូលដ្ឋាន។ អ្នកក្រៅអង្គភាព គឺអាទិភាពបន្ទាប់ ហើយធ្លាក់ពីលើមេឃអត់មានងាយស្រួលនោះទេ។ ការតែងតាំងអ្នកក្រៅអង្គភាពទៀតសោត លើកលែងតែក្នុងអង្គភាពរើសមិនបាន។

២៖ គោលការណ៍តម្លាភាព៖ លោក ហ៊ុន ម៉ាណែត បានពន្យល់ថា គោលការតម្លភាពនេះ ឈរកត្តាពីរទៀត គឺការងារសមូហភាព និងការងារឋានានុក្រម។ លោកបានបញ្ជាក់ថា រាល់ពេលមានការតែងតាំងថ្នាក់ដឹកនាំយោធានៅអង្គភាពណាមួយ គឺត្រូវមានការប្រជុំវាយតម្លៃនៅក្នុងអង្គភាពនោះ ដូចជាការវាយតម្លៃផ្ទាល់នៅតំបន់ប្រតិបត្តិការសឹករង បន្ទាប់មកប្រជុំវាយតម្លៃនៅតំបន់ប្រតិបត្តិការសឹករង ហើយចុងក្រោយ គឺការវាយតម្លៃនៅបញ្ជាការដ្ឋានកងទ័ពជើងគោក គឺត្រូវយកការឯកភាពគ្នាជារួម។ ការជ្រើសរើសរើសបេក្ខភាពទៅវាយតម្លៃនេះទៀត មិនមែនរើសតែម្នាក់ទៅវាយតម្លៃនោះទេ។

៣៖ គោលការណ៍ផលប្រយោជន៍រួមរបស់អង្គភាព៖ លោកឧត្តមសេនីយ៍ឯក បានគូសរំលេចថា ការផ្តល់យុត្តិធម៌ តម្លាភាព ដល់បុគ្គលជារឿងសំខាន់ តែការគិតដល់ផលប្រយោជន៍រួមរបស់អង្គភាព គឺជាអាទិភាពធំជាងផលប្រយោជន៍បុគ្គល។

លោកមេបញ្ជាការកងទ័ពជើងគោកបន្ថែមថា ការតែងតាំងដោយផ្អែកលើផលប្រយោជន៍​រួមជាអាទិភពនេះ ត្រូវផ្អែកលើគោលការណ៍ចំនួន៣បន្ថែមទៀត រួមមាន៖ សាមគ្គីផ្ទៃក្នុង ប្រសិទ្ធភាពការងាររបស់អង្គភាព និងត្រូវធ្វើអ្វីៗសម្រាប់ប្រយោជន៍រួមជាធំ។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានគេកត់សម្គាល់ថា ជាថ្នាក់ដឹកនាំកងទ័ពមួយរូប ដែលបានធ្វើកំណែទម្រង់ជាច្រើន ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់របៀបរៀបរយ នៅក្នុងជួរកងទ័ព។ ជាពិសេសក្រោយពេលលោកចូលមកដឹកនាំនៅកងទ័ពជើងគោក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.