ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ស្រ្តី​ម្នាក់​ធ្លាប់ធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រេីនលេីក​សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ លួច​លេីក​ចុងក្រោយ​ជាប់ខ្នោះដៃ​សមត្ថកិច្ច

ស្រ្តី​ម្នាក់​ធ្លាប់ធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រេីនលេីក​សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ លួច​លេីក​ចុងក្រោយ​ជាប់ខ្នោះដៃ​សមត្ថកិច្ច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ស្រ្តី​ម្នាក់​ធ្លាប់ធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រេីនលេីក​សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ លួច​លេីក​ចុងក្រោយ​ជាប់ខ្នោះដៃ​សមត្ថកិច្ច

ភ្នំពេញ​៖​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០២៣នេះ​បានឱ្យដឹងថា​ ស្រ្តី​ម្នាក់​ដែលមានជំនាញធ្វើសកម្មភាព​លួច​គ្រឿងអលង្ការ​ជាច្រើនលេីក​ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចាប់ឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

របាយការណ៍ដដែល​បន្តថា​ កម្លាំង​ផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចតុមុខ កាលពីរសៀលថ្ងៃទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៣ម្សិលមិញ​​ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួ០១នាក់​ ពាក់ពន្ធ័ករណីលួច(គ្រឿងអលង្ការ​ដែលមានតម្លៃសរុបជាង ៤.៦៥០ដុល្លារ)ស្ថិតនៅចំណុច​មុខផ្សារផេនសលមាត់​ទន្លេ​ ផ្លូវព្រះស៉ីសុវត្ថិ​ ភូមិ១ សង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តី​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌដូនពេញ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យឈ្មោះ សឿម ធារី អាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅផ្ទះលេខ៥ ផ្លូវបេតុង ភូមិ៥ សង្កាត់ព្រែកប្រា​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែក​ជនរងគ្រោះឈ្មោះ​ ជាប​ ធី​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុរខរប​រដឹកអីវ៉ាន់ ស្នាក់នៅ​ផ្ទះជួល​ ផ្លូវព្រះមុនីវង្ស​ ភូមិ២​ សង្កាតស្រះចក។

   ដោយឡែក​វត្ថុតាងដកហូតរួមមាន៖​              -លោហធាតុពណ៌ទង់ដែង មានតម្លៃ​៤.៦៥០ដុល្លារ​ ចំនួន០១ឈុត

-​ទូរស័ព្ទដៃម៉ាកXaomi  ពណ៌ខ្មៅ​ ចំនួន០១គ្រឿង

-​នាឡិកាដៃម៉ាក​ MICHAEL KORS​ ពណ៌មាស​ ចំនួន០១គ្រឿង។

    មន្រ្តីជំនាញ​បានបញ្ជាក់បន្ថែមថា​ ជនសង្ស័យខាងលេី​ ធ្លាក់បា​នសកម្មភាព​លួច​វត្ថុមានតម្លៃ​ជាច្រេីនលេីក​ សរុបទឹកប្រាក់ជាង១ម៉ឺនដុល្លារអាមេរិក​ផងដែរ​ ចុងក្រោយ​អស់​លក្ខណ៍​ត្រូវ​បានកម្លាំងនគរបាលជំនាញ​ចាប់ឃាត់ខ្លួន​តែម្តង​។

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុងឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​ ដេីម្បីបន្តនីតីវិធី​ច្បាប់៕

    

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.