ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកបណ្ឌិត ហ៊ុន ម៉ាណែត : ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់

លោកបណ្ឌិត ហ៊ុន ម៉ាណែត : ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោកបណ្ឌិត ហ៊ុន ម៉ាណែត : ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់

ចែករំលែក៖

ភ្នំពេញ ៖ ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់ រួមមានជាអាទិ៍៖

១-កត្តាបរិមាណ

២-កត្តាគុណភាព

៣-កត្តាសមធម៌ ។ 

នេះជាប្រសាសន៍របស់លោក បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (ខេមបូឌា) ឯ.ក ស្ថិតនៅភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ។ 

លោកបណ្ឌិត ហ៊ុន ម៉ាណែត លើកថា,  សូមស្វាគមន៍ និងអបអរសាទរចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរបស់ ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន (Meko Intelligence Cambodia) ដែលបានធ្វើការវិនិយោគនៅកម្ពុជា ជាមួយនឹងដើមទុនសរុបប្រមាណ ៣២ លានដុល្លារអាមេរិក។ បន្ថែមលើរោងចក្រ-សហគ្រាសចំនួនជាង ២០០ ក្នុងទូទាំងខេត្ត រោងចក្រដ៏ថ្មីសន្លាងនេះនឹងជួយជំរុញនូវសក្តានុពលរបស់ខេត្តតាកែវក្នុងការស្រូបយកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ដូចជា ឧស្សាហកម្មគ្រឿងអេឡិចត្រូនិក ជាដើម។ រោងចក្រទាំងអស់នេះ បាននិងកំពុងបង្កើតការងារជូនដល់កម្មករ-និយោជិតចំនួនជិតប្រមាណ ៧ ម៉ឺននាក់ និងមានប្រាក់ឈ្នួលសរុបប្រមាណ ២២៦ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយនេះគឺជាវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតឱកាសការងារ, ការបង្កើនប្រាក់ចំណូលដល់ប្រជាជនតាមមូលដ្ឋាន និងការចូលរួមក្នុងកិច្ចការសង្គមនានា។ 

លោកបណ្ឌិត មានប្រសាសន៍ថា, ជំនឿទុកចិត្តរបស់ក្រុមហ៊ុន ម៉េកូ អ៊ីនថេលីជេន ក្នុងការសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជានេះ គឺជាតឹកតាងមិនអាចប្រកែកបាននៃដំណើរទៅមុខប្រកបដោយក្តីសង្ឃឹមនៃការអភិវឌ្ឍ ក៏ដូចជាគុណតម្លៃនៃកត្តាសុខសន្តិភាព និងស្ថិរភាពនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ ហើយនេះក៏ជាជោគជ័យមួយទៀតនៃការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅក្នុងការប្រែក្លាយមូលដ្ឋានឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មបែបអតិពលកម្ម ទៅជាឧស្សាហកម្មដែលពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ទន្ទឹមគ្នានេះ ជាមួយនឹងការដាក់ចេញនូវផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិចកម្ពុជាកាលពីពេលថ្មីៗនេះ កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ក្នុងការស្រូបយកឧស្សាហកម្មក្នុងវិស័យទាំងពីរនេះ ដូចជាករណីរោងចក្ររបស់ក្រុមហ៊ុន Meko Intelligence Cambodia នេះជាសក្ខីភាពស្រាប់ ដើម្បីប្រែក្លាយកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលផលិតយានយន្ត និងបរិក្ខារអេឡិចត្រូនិក។ ក្នុងន័យនេះ ក៏សូមអំពាវនាវវិនិយោគិន និងធុរជនទាំងក្នុង និងក្រៅស្រុក បន្តជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគ ដោយនឹងទទួលបាននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញបំផុត តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាថ្មី។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា, ជាទស្សនៈផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការបង្កើតការងារ គឺមានកត្តាធំៗចំនួន ៣ ដែលត្រូវបន្តយកចិត្តទុកដាក់ រួមមានជាអាទិ៍៖

ទី១. កត្តាបរិមាណ គឺសំដៅទៅលើការបង្កើតឱកាសការងារឱ្យបានច្រើននៅទូទាំងប្រទេស ព្រមទាំងជំរុញឱ្យទៅដល់ថ្នាក់មូលដ្ឋាន តាមរយៈការលើកស្ទួយការវិនិយោគទៅតាមភាពអំណោយផលនៃទីតាំងភូមិសាស្ត្រនីមួយៗ។ ទន្ទឹមនឹងនេះ ក៏ត្រូវធ្វើការគិតគូរបង្កើត និងពង្រីកឱ្យមានឱកាសការងារនៅក្រៅប្រទេសផងដែរ។

ទី២. កត្តាគុណភាព ដែលសំដៅទៅលើប្រភេទនៃការវិនិយោគ ឬការធ្វើអាជីវកម្មដែលមាន៖ i. យុទ្ធសាស្ត្រច្បាស់លាស់ និងភាពយូរអង្វែង,  ii. ការផ្តល់ឱកាសដល់កម្មករ-និយោជិតទទួលបានបៀរវត្ស និងអត្ថប្រយោជន៍ល្អប្រសើរ ព្រមទាំងមានលទ្ធភាពបង្កើនសមត្ថភាព និងចំណេះដឹងកាន់តែខ្ពស់, iii. ការការពារសិទ្ធិ និងការយកចិត្តទុកដាក់លើសុខមាលភាពរបស់កម្មករ-និយោជិត, iv. ការយកចិត្តទុកដាក់ទៅលើបរិស្ថាន និងសហគមន៍ និង v. ការចូលរួមពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារ តាមរយៈការនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗ។ 

ទី៣. កត្តាសមធម៌ សំដៅទៅលើការថែរក្សានូវសុខដុមនីយកម្មនៃទំនាក់ទំនងរវាងនិយោជក និង និយោជិត តាមរយៈការយកចិត្តទុកដាក់លើកការផ្តល់ និងការពារនូវសិទ្ធ អត្ថប្រយោជន៍ និងការទទួលខុសត្រូវរបស់ភាគីទាំងពីរក្នុងក្របខ័ណ្ឌច្បាប់។ ក្នុងន័យនេះ រាជរដ្ឋាភិបាលនឹងធ្វើការផ្តល់នូវសមធម៌ជូននិយោជកតាមរយៈការផ្តល់ការលើកទឹកចិត្តនានា ការថែរក្សាស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច សន្តិសុខ សុវត្ថិភាព ដើម្បីបង្កលក្ខណៈឱ្យការវិនិយោគ ឬការធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជាអាចដំណើរការទៅមុខដោយងាយស្រួល មានប្រសិទ្ធភាព និងសុវត្ថិភាព។ រីឯសម្រាប់និយោជិតវិញ សមធម៌នឹងត្រូវបានផ្តល់ជូនតាមរយៈការបង្កើត និងការថែរក្សាឱកាសការងារ, ការគិតគូរអំពីកម្រិតជីវភាពតាមរយៈការដំឡើងប្រាក់បៀរវត្ស និងអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ-និយោជិត, ការគាំពារសុខមាលភាព, សុវត្ថិភាពការងារ រួមទាំងសិទ្ធិស្របច្បាប់ផ្សេងៗទៀតរបស់កម្មករ-និយោជិត ៕

          

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.