ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួយសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនផលិតវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួយសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនផលិតវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបសំណេះសំណាលជាមួយ តំណាងក្រុមហ៊ុន MSA (Marketing Solution Asia) ដើម្បីពិនិត្យលើបទបង្ហាញនូវវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមន្ត្រីនៃក្រុមហ៊ុន MSA ជាច្រើនរូប។

សូមបញ្ជាក់ថា ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានសហការជាមួយគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ អគ្គស្នងការនគរបាលជាតិ​ និងក្រុមហ៊ុន MSA ក្នុងការរៀបចំបង្កើតនូវវីដេអូអប់រំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «សោកនាដកម្មលើដងផ្លូវ» ដើម្បីជំរុញនូវការយល់ដឹងដល់ប្រជាលពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជា។

នៅក្នុងពិធីសំណេះសំណាលនេះលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ដល់ក្រុមការងារនៃក្រុមហ៊ុន MSA សិល្បករ សិល្បការនី នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ​នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរ ក្នុងការផលិតនូវវីដេអូអប់រំ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារ សិល្បករ និងសិល្បការនីទាំងអស់ ចូលរួមក្នុងការផ្សព្វផ្សាយវីដេអូអប់រំនេះ ឱ្យបានកាន់តែទូលំទូលាយ ទៅកាន់សាធារណជនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.