ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃ លិន

សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃ លិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃ លិន

រដ្ឋបាលខេត្ត ប៉ៃលិន នាព្រឹកថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២៣ មានរៀបចំពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តតំណាងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិន លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន និង
មានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន បណ្ដាខេត្តនានាមួយចំនួន ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត នឹងមន្រ្តីរាជការមន្ទីរព័ត៌មានខេត្តជាច្រើនរូប ។

មានប្រសាសន៍ស្វាគមន៍ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃ លិន បានសម្ដែងការសាទរចំពោះវត្តមានប្រតិភូក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ដែលបានអញ្ជើញមកពីបណ្ដាខេត្តមួយចំនួន និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ។ លោកប្រធានមន្ទីរក៏បានជម្រាបជូនអំពីរចនាសម្ព័ន្ធក្នុងអង្គភាពនៃមន្ទីរព័ត៌មានខេត្តព្រមទាំងសកម្មភាពនៃការអនុវត្តជាប្រចាំនៅក្នុងអង្គភាព ។

ឯកឧត្តម សោ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានជំរុញដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបយកនូវចំណេះដឹង អំពីសេវាគាំពារនិងការអភិវឌ្ឍកុមារតូច ចាប់ពីចាប់កំណើតរហូតដល់អាយុក្រោម០៦ឆ្នាំព្រមទាំងការទទួលបាននៅសេវាថែទាំសុខភាពរបស់មាតានិងដំណោះស្រាយនានាចំពោះការប្រឈមរបស់កុមារតូចនិងមាតាចាប់ពីមានផ្ទៃពោះរហូតដល់សម្រាល ឯកឧត្តមក៏បានបន្ថែមទៀតថា កុមារតូចចាប់ពីថ្ងៃសម្រាល រហូតដល់ថ្ងៃសិក្សាគឺមានការអភិវឌ្ឍន៍ផ្នែករាងកាយចំណេះដឹង និងប្រាជ្ញាស្មារតី និងអារម្មណ៍ ។
ក្នុងឱកាសសំណេះសំណាល÷មានប្រសាសន៍បើកសិក្ខាសាលាឯកឧត្តម ថាច់ ផែន រដ្ឋលេខាធិការក្រសួងព័ត៌ មានបានបញ្ជាក់ថា កុមារចាប់តាំងពីចាប់កំណើតរហូតដល់ពេលប្រសូត និងដល់អាយុក្រោម ០៦ឆ្នាំគឺទាមទារឲ្យមានការថែទាំយកចិត្តទុកដាក់ពីសំណាក់ឪពុកម្ដាយដើម្បីបង្កើនភាពស្និតស្នាលនឹងមានភាពរឹងមាំុផ្នែក អារម្មណ៍ បញ្ញា ស្មារតី ទាំងនេះគឺការចាប់ផ្ដើមនៃការអភិវឌ្ឍរបស់កុមារតូចឆ្លើយតបនឹងបញ្ហានេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានផ្ដោតការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅគោលនយោបាយជាតិគាំពារនិងអភិវឌ្ឍន៍កុមារតូចដែលមានការសហការជាមួយក្រសួងពាក់ព័ន្ធនឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសំណាក់ក្រសួងព័ត៌មានសិក្ខាសាលាបានបន្តអនុវត្តយ៉ាងសកម្មទៅតាមកម្មវិធីនិងរបៀបវារៈដែលបានគ្រោងទុក ជាបន្តបន្ទាប់ធ្វេីបទបង្ហាញ ពន្យល់ខ្លឹមសារ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ដោយ លោកជំទាវ នង ធួករដ្ឋលរខាធិការក្រសួងព័ត៌មាន ផ្សព្វផ្សាយ គោលនយោបាយជាតិគាំពារ និងអភិវឌ្ឍកុមារតូចក្នុងវិស័យព័ត៌មាន ខេត្តប៉ៃលិនជាបន្ត
។និពន្ធដោយលោក សេន ត

រូបភាពជាបឋមបន្ត

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.