
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលនិងអគារសាលប្រជុំ
(ស្វាយរៀង)៖ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកម្ភ: ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជេីញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំ របស់សាលាស្រុកកំពង់រោទិ៍ ស្ថិតក្នុង ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
អគារដែលបញ្ចុះបឋមសិលាសាងសង់ថ្ងៃនេះរួមមាន៖
១/.អគាររដ្ឋបាល ចំនួន ០១ ខ្នង ទទឹង១៣ម៉ែត្រ x បណ្ដោយ២៨ម៉ែត្រ(២ជាន់គឺជាន់ផ្ទាល់ដីនិងជាន់ទី១)។
២/.អគារសាលប្រជុំ ចំនួន ០១ខ្នង (១ជាន់ គឺជាន់ផ្ទាល់ដី) ទទឹង១៧,១ ម៉ែត្រ បណ្ដោយ ២០ម៉ែត្រ។
ពិធីក្រុងពាលីបញ្ចុះបឋមសិលាបានដំណើរការទៅតាមកម្មវិធី ដែលបានគ្រោងទុក្ខ ដោយមានការអុជធូប និង បួងសួងសុំនូវសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដី ថ្វាយគ្រឿងសក្ការ បូជា ដេីម្បីឲ្យការសាងសង់ដំណេីរការទៅដោយរលូន និងទទួលបានជោគជ័យ និងសុខសុវត្ថិភាព៕


















