ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

អភិបាលរងខេត្តស្វាយរៀងចុះពិនិត្យរកដំណោះស្រាយស្ដីពីការរុករានដាំដើមចេកនិងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ

អភិបាលរងខេត្តស្វាយរៀងចុះពិនិត្យរកដំណោះស្រាយស្ដីពីការរុករានដាំដើមចេកនិងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឱ្យដឹងថា​ទីតាំងដីព្រៃរបស់រដ្ឋដែលកំពុងត្រូវបានប្រជាពលរដ្ឋ​ចូលរុករាន​កាន់កាប់ទាំងនោះគឺពុំមានលិខិតកាន់កាប់រឺបញ្ជាក់ពីខាងអាជ្ញាធរមូលដ្ឋានភូមិឃុំនោះទេ។​ពួកគាត់បានសម្រុក​នាំគ្នាមក​រានដីព្រៃរបស់រដ្ឋហើយសង់ខ្ទមដាំដំណាំអាស្រ័យផលស្រេចតែចិត្តបើទោះបីជាខាងមូលដ្ឋានធ្លាប់បានហាមប្រាមយ៉ាងណាក៏ដោយ។រហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនប្រមាណជាង២០០គ្រួសារឯណោះ។

លោកអភិបាលស្រុកបានបន្តថាការបែកចែកដីធ្លីនេះក្នុងភូមិសាស្ត្រស្រុករមាសហែកកាលពីឆ្នាំ២០១២តាមរយៈបទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជាបានឱ្យ​ក្រុមនិស្សិតស្ម័គចិត្តចុះធ្វើការវាស់វែងបែងចែក​ធ្វើកម្មសិទ្ធដីធ្លីជូន​ប្រជាពលរដ្ឋ​ចំនួន៧៨គ្រួសារ។ក្នុងនោះមួយគ្រួសារបានទទួលដីធ្វើជាកម្មសិទ្ធស្របច្បាប់១.៥ហិកតាដោយបានឆ្វៀល​ដីគម្រប​ព្រៃរបស់រដ្ឋ​និងក្រុមហ៊ុនជាលក្ខណ:ស្បែកខ្លាជូនពួកគាត់រួចមកហើយ។ក៏ប៉ុន្តែមួយរយ:ចុងក្រោយនេះមិនដឹងជាប្រជាពលរដ្ឋមក​ពី​ខាងណា​ខ្លះទេបាននាំគ្នាមកកាប់រុករាន ដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋធ្វើ​ជាកម្មសិទ្ធរបស់គាត់។

ក្នុងឱកាសនេះលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងក៏បានសំណូមពរដល់មន្ត្រីដែលមានការពាក់ព័ន្ធ​ទាំងអស់ត្រូវ​រួមគ្នារកដំណោះឲ្យបានឆាប់រហ័សនិងទាន់ពេលវេលាដោយលើកពីហេតុផលឱ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេគឺត្រូវប្រឈមទៅនឹងការអនុវត្តច្បាប់ដោយបង្ខំដើម្បីកុំឱ្យមានភាពអនាធិបតេយ្យដូច្នេះបន្តទៅទៀត។

លោកអភិបាលរងខេត្តបានបន្តថាទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវព្យាយាមដោះស្រាយបញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឱ្យអស់លទ្ធភាពដោយបានសុំគោលការណ៍ទៅលោកអភិបាលខេត្តដើម្បីចេញសេចក្តីសម្រេចនាពេលខាងមុខ។ក្នុងនាមយើងជាម្ចាស់មូលដ្ឋានដាច់ខាតត្រូវតាមរកមេខ្យល់ឱ្យឃើញដែលដើរឃោសនា​ប្រជាជនឱ្យ​ធ្វើការកាប់រុករានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.