ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្ដម​ បោន​ ប៊ិន​ អញ្ជេីញអធិបតីភាព​ ប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២​ ចំនួន១៤៥៥នាក់ ក្នុងស្រុកភ្នំស្រុក

ឯកឧត្ដម​ បោន​ ប៊ិន​ អញ្ជេីញអធិបតីភាព​ ប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២​ ចំនួន១៤៥៥នាក់ ក្នុងស្រុកភ្នំស្រុក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្ដម​ បោន​ ប៊ិន​ អញ្ជេីញអធិបតីភាព​ ប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា យុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២​ ចំនួន១៤៥៥នាក់ ក្នុងស្រុកភ្នំស្រុក​

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ​ ទី១៩ ខែកម្ភៈ​ ឆ្នាំ​២០២៣​នេះ ឯកឧត្ដម​ បោន​ ប៊ិន​ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ អញ្ជេីញអធិបតីភាព​ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា និងយុវជនគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០២២​ ចំនួន១៤៥៥នាក់ ក្នុងស្រុកភ្នំស្រុក​ ដោយមានការអញ្ជេីញចូលរួម​ អនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ ប្រធាន-អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដា្ឋនឃុំទាំង០៦ និងក្រុមការងារគណបក្សចុះមូលដា្ឋនភូមិទាំង៥៩ យុវជនស្រុក-ឃុំ និងភូមិ​ ធ្វេីឡេីងនៅភោជនីយ៍ដា្ឋន រស្មីក្លាន់​សៀប​ ស្ថិតក្នុងភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះ ឯកឧត្ដម​ បោន​ ប៊ិន​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួសុខទុក្ខពីសំណាក់ ឯកឧត្ដម​ កែ​ គឹមយ៉ាន​ ប្រធានក្រុមការងារាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មការ​គណៈប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ ជូនពោះសមាជិក-សមាជិការ​ ដោយក្តីនឹករលឹកផងដែរ។

ទន្ទឹមជាមួយគ្នានោះ​ ឯកឧត្តម​ បោន​ ប៊ិន​ ក៏បានលេីកឡេីងថា​ ៖​ រយៈពេល​៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩​ ឈរលើមូលដ្ឋាននេះបានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រដ៏ធំធេងនៃកម្ពុជា​ ក្នុងដំណើរឈានទៅមុខឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា, ដោយការចូលរួមយ៉ាងផុសផុលរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ, ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់, ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ព្រមទាំងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

ឯកឧត្តម​ បញ្ជាក់​ទៀតថា​ ៖ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ សន្តិភាព ស្ថិរភាពនយោបាយ​ ត្រូវបានថែរក្សាយ៉ាងគត់មត់, លទ្ធិប្រជាធិបតេយ្យបានបន្តចាក់ឫសកាន់តែជ្រៅក្នុងសង្គមជាតិ, ការឆ្លងរាតត្បាតនៃជំងឺកូវីដ- ១៩ ដ៏កាចសាហាវត្រូវបានគ្រប់គ្រងដោយជោគជ័យ ការពារបាននូវអាយុជីវិតប្រជាជនដែលជាសមិទ្ធផលធំជាប្រវត្តិសាស្ត្រ ដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច បានសម្រេចលទ្ធផលថ្មីៗថែមទៀត រីឯជីវភាពប្រជាជនរក្សាបានលំនឹង និងត្រូវបានលើកកម្ពស់ជាលំដាប់ ព្រមជាមួយនោះ កិត្យានុភាពរបស់កម្ពុជាកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ ស្របពេលដែលកម្ពុជាបានបំពេញតួនាទីជាប្រធានប្តូរវេនរបស់អាស៊ានប្រកបដោយជោគជ័យ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.