ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សម្ដេចតេជោ ហ៊ុន សែន ត្រៀមសំណួរទៅកាន់មិត្តបរទេស៖ «តើការផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយជំនួសសម្ដេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងកា្លយ»? 

សម្ដេចតេជោ ហ៊ុន សែន ត្រៀមសំណួរទៅកាន់មិត្តបរទេស៖ «តើការផ្សាយចោទលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយជំនួសសម្ដេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងកា្លយ»? 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យធនធានមនុស្ស បានបង្ហើបអំពីសំណួរមួយ ដែលសម្ដេចត្រៀមសួរទៅកាន់មិត្តភក្ដិបរទេស នៅពេលសម្ដេចបានជួប ពាក់ព័ន្ធករណីក្រសួងព័ត៌មាន ដកអាជ្ញាប័ណ្ណការផ្សាយរបស់សារព័ត៌មាន VOD។

សំណួរដែលសម្ដេចបានត្រៀមសួរទៅមិត្តភក្ដិបរទេស ប្រសិនបើគេសួរសម្ដេចពាក់ព័ន្ធករណីបិទសារព័ត៌មាន ​VOD នោះគឺ «តើការផ្សាយចោទប្រកាន់លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយជំនួសសម្ដេច ជាសិទ្ធិបញ្ចេញមតិ ឬជាព័ត៌មានក្លែងកា្លយ?»។ គ្រាដែលសម្ដេចនៅតែបន្ដអះអាងថា សារព័ត៌មាន VOD គ្មានថ្ងៃរស់ឡើងវិញនោះឡើយ ហើយការបិទនេះ ក៏មិនធ្វើឲ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការផ្សាយរបស់សារព័ត៌មាន VOD ជាការវាយប្រហារមិនមែនតែលើកូនប្រុសរបស់សម្ដេច គឺលោក ហ៊ុន ម៉ាណែត នោះទេ ប៉ុន្ដែជាការប្រមាថចំពោះរាជរដ្ឋាភិបាល និងបង្កើតការមិនជឿទុកចិត្តគ្នានៅក្នុងជួររាជរដ្ឋាភិបាល ហើយខុសជាមួយច្បាប់ថវិកាយ៉ាងធ្ងន់ធ្ងរ ដែលមិនអាចអត់ឱនឲ្យបានជាដាច់ខាត ហើយស្របពេលដែលលោក ហ៊ុន ម៉ាណែត មិនដឹងអ្វីទាំងអស់ពាក់ព័ន្ធករណីនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «សារព័ត៌មាន VOD គឺជាកន្លែងដែលផលិតនូវព័ត៌មានក្លែងកា្លយ។ ជនបរទេសណាក៏ដោយដែលជួបខ្ញុំ ខ្ញុំនឹងសួរខ្លីទេព្រោះពិភពលោកបច្ចុប្បន្នកំពុងប្រយុទ្ធនឹងព័ត៌មានក្លែងកា្លយ អញ្ចឹងទេខ្ញុំនឹងសួរគេខ្លីប្រសិនបើគេលើកជាមួយខ្ញុំ។ តើឯកឧត្តម ឬលោកជំទាវ ចាត់ទុកព័ត៌មានថា ហ៊ុន ម៉ាណែត ដែលជាកូនប្រុសខ្ញុំមកចុះហត្ថលេខាជំនួសខ្ញុំ ក្នុងពេលដែលគេមិនបានធ្វើជាសិទ្ធិបញ្ចេញមតិ ឬព័ត៌មានក្លែងក្លាយ?»។

សម្ដេចតេជោប្រមុខនៃរាជរដ្ឋាភិបាល បានពន្យល់ថា នៅកម្ពុជា ច្បាប់ថវិកាអនុញ្ញាតឲ្យសម្រាប់តែនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ដែលអាចចុះហត្ថលេខាបាន សូម្បីតែព្រះមហាក្សត្រក៏ព្រះអង្គមិនអាចលូកព្រះហស្ថមកចង្អុលការចាយវាយនោះដែរ។ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ឧបនាយករដ្ឋមន្ដ្រី ក៏គ្មានសិទ្ធិបញ្ជានោះដែរ ពោលគ្រាន់តែមានសិទ្ធិស្នើមកនាយករដ្ឋមន្ដ្រី ប៉ុន្ដែអាចមានសិទ្ធិបញ្ជាចំណាយលើថវិកាដែលច្បាប់បានបែងចែកឲ្យ។

សូមរំលឹកថា ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាស សម្រចលុបអាជ្ញាបណ្ណការផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលមជ្ឈមណ្ឌលគ្រប់គ្រងការផ្សាយរបស់សារព័ត៌មាន VOD បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

ការសម្រេចបិទនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីសម្តេចបានទទួលលិខិតបំភ្លឺមួយពី VOD ដែលសម្តេចចាត់ទុកថា មិនអាចទទួលយកបាន ហើយមិនមែនជាលិខិតសុំទោស។ ក្រោយការបិទ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ក្របខណ្ឌការងាររដ្ឋជូនដល់អតីតបុគ្គលិកសារព័ត៌មាន VOD ដើម្បីដោះស្រាយជីវភាពរបស់ពួកគេផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.