ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

សពលោកខូយ សុខា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ត្រូវបានប្រារព្ធពិធីដង្ហែរយកទៅបញ្ចុះ ប្រកបដោយក្តីវិប្បយោគជាពន់ពេក

សពលោកខូយ សុខា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ត្រូវបានប្រារព្ធពិធីដង្ហែរយកទៅបញ្ចុះ ប្រកបដោយក្តីវិប្បយោគជាពន់ពេក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ បន្ទាប់ពីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា អស់រយៈពេល៧ថ្ងៃរួចមក នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សពលោក ខូយ សុខា សមាជិកគណៈកម្មាធិការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភាជាតិ និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ (អតីតអភិបាលខេត្តពោធិ៍សាត់) ត្រូវបានក្រុមគ្រួសាររៀបចំពិធីដង្ហែចេញពីគេហដ្ឋាន ផ្លូវលេខ១០២ ក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឆ្ពោះទៅបញ្ចុះនៅទីបញ្ចុះសព ស្ថិតក្នុងភូមិផ្លូវពោធិវង្ស ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីដង្ហែសពលោក ខូយ សុខា មានការនិមន្ត និងអញ្ជើញចូលរូមពីសំណាក់ ព្រះព្រហ្មាភិរ័ត្ន កែវ រតនៈ កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តពោធិ៍សាត់ គណៈមហានិកាយ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា មរណភាពរបស់លោក ខូយ សុខា គឺជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានតស៊ូលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ។ ជាពិសេសបានរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិមាតុភូមិនាពេលកន្លងមក។ សពលោក ខូយ សុខា ត្រូវបានទទួលមរណភាព កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។

អំពីប្រវត្តិការងារ និងការតស៊ូជួយសង្គមជាតិសពលោក ខូយ សុខា បានចូលបម្រើការងារតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៧៩ ជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាមកម្ល៉េះ ចូលជាបេក្ខជនរបស់បក្សប្រជាជនបដិវត្តន៍កម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៨៤ និងបានទទួលតួនាទីភារកិច្ច ហើយបានបំពេញការងារយ៉ាងសកម្មជាបន្តបន្ទាប់ ដូចខាងក្រោម៖

-១៩៧៩-១៩៨០ ជាសមាជិកគណៈកម្មាធិការប្រជាជនបដិវត្តន៍ឃុំវាល។
-១៩៨០-១៩៨៩ ជាប្រធានគណៈឃោសនាអប់រំ និងជាប្រធានសាលានយោបាយខេត្តពោធិ៍សាត់។
-ឆ្នាំ១៩៨៥ ត្រូវបានតែងតាំងជាសមាជិកគណកម្មាធិការបក្សបណ្តោះអាសន្ន ខេត្តពោធិ៍សាត់ ទទួលបន្ទុកគណៈឃោសនាអប់រំ។
-១៩៨៩-១៩៩២ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យកិច្ចការបក្សខេត្តពោធិ៍សាត់។
-១៩៩២-១៩៩៤ ជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ ទទួលបន្ទុកការងារត្រួតពិនិត្យ និងជាប្រធានមន្ទីរចាត់តាំងបុគ្គលិកខេត្ត
-១៩៩៤-១៩៩៩ ជាប្រធានមន្ទីរសង្គមកិច្ចការងារ និងអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តពោធិ៍សាត់
-១៩៩៩-២០០៤ ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ និងជាអភិបាលរងខេត្តពោធិ៍សាត់
-២០០៤-២០០៩ ជាអភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង
-២០០៩-២០១៤ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់
-២០១៤-២០១៨ ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានគណៈកម្មាធិការគណបក្សខេត្តនិងជាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់
-ឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន លោកជាតំណាងរាស្ត្រនីតិកាលទី៦ នៅមណ្ឌលខេត្តពោធិ៍សាត់។

ចំពោះគ្រឿងឥស្សរិយយសទទួលបានរួមមាន៖

-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ធិបឌិន
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា
-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.