ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កាស៊ីណូ​ដឺ​វី​មាណ The Vimarn ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ស្វាគមន៍​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​២៤​ម៉ោង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ តាម​ប្រភព​ព័ត៌មាន​ជា​ផ្លូវការ​បាន​លួច​ទម្លាយ​ថា​៖​បច្ចុប្បន្ន​កាស៊ីូ​យីហោ ដឺ វី​មាណ The Vimarn ស្ថិត​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពុងត្រាច ខេត្ត​កំពត បាននិងកំពុង​ទទួល​ស្វាគមន៍​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ​ឲ្យចូល​លេង​ល្បែងស៊ីសង​យ៉ាង​រាក់ទាក់​បំផុត​ចាប់ពី​២៤​ម៉ោង​លើ​២៤​ម៉ោង​។​

​ប្រភព​ជាក់លាក់​ខាងលើ​បានឲ្យដឹង​ទៀត​ថា កាស៊ីណូ​ដឺ វី​មាណ មាន​ម្ចាស់​គ្រប់គ្រង​ដោយ​លោក​ឧត្តមសេនីយ៍​លំដាប់​ខ្ពស់​ម្នាក់ ក្នុង​អង្គភាព​នគរបាល ប៉ុន្តែ​ត្រូវបាន​ជួល​ទៅ​ឲ្យ​អ្នក​ផ្សេង​គ្រប់គ្រង​ក្នុង​អំឡុង​៥​ឆ្នាំ​មកហើយ​។​ប្រភព​ខាងលើ​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​កាស៊ីណូ​ទាំងមូល ក្រៅពី​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ក៏​មាន​សង្វៀន​បញ្ជល់មាន់​យ៉ាង​ធំ​មហិមា​នៅក្នុង​បរិវេណ​នោះ ហើយក៏​មាន​តុ​ល្បែងភ្នាល់ តា​យ ស៊ីវ និង​អាប៉ោង​យ៉ាង​ពេញបន្ទុក​ផងដែរ ដោយ​មាន​ភ្ញៀវ​ជន​ជា​ពលរដ្ឋ​ខ្មែរ​ចូល​ភ្នាល់​លេង​យ៉ាង​គគ្រឹកគគ្រេង ស្រែក​ហ៊ោ​កញ្ច្រៀវ​ដ៏​កក្រើក​សង្វៀន​។​ប្រភព​ដដែល​បាន​បង្ហើប​ទៀតថា​៖ ភាពអនាធិបតេយ្យ​ក្នុង​កាស៊ីណូ​ដឺ វី​មាណ​ពិតជា​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មកហើយ ដោយសារ​តែ​ក្នុង​បរិវេណ​កាស៊ីណូ​ទាំងមូល មាន​បង្កើត​បៀរហ្គាឌិន​នៅ​ទីនោះ​សម្រាប់​ស្វាគមន៍​អ្នកឈ្នះ​ល្បែងស៊ីសង​។​ម្យ៉ាងទៀត​នៅ​សង្វៀន​បញ្ជល់មាន់​នៃ​កាស៊ីណូ​មួយ​នេះ ត្រូវ​យាមកាម​ដោយ​សន្តិសុខ​ជជុះ​ដ៏​ក្អេងក្អាង​យ៉ាងរឹងមាំ ដោយ​ពុំ​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​អង្គភាព​ណាមួយ​ចូល​ទៅ​ក្បែរ​សង្វៀនមាន់​នោះឡើយ ព្រោះ​គេ​ខ្លាច​អ្នកកាសែត មាត់ចាបមាត់ព្រាប​ដឹង​រឿង​អាថិកំបាំង ឬ​ផ្ទៃក្នុង​របស់​កាស៊ីណូ​នេះ ម្លោះ​ហើយប​ទលើស​អី្វ​កើតឡើង​នៅក្នុង​បរិវេណ​កាស៊ីណូ​ខាងលើ​គ្មាន​សមត្ថកិច្ច​ណា​មួយ​ដឹង​ឡើយ​។​

​ដោយឡែក បើ​យោង​តាម​សំដី​ប្រជាពលរដ្ឋ​បាន​និយាយថា កាស៊ីណូ វី​មាណ​នេះ​ចាប់​តាំងពី​បើក​ដំណើរការ​កាលណា គឺ​ស្វាគមន៍​ភ្ញៀវ​មិន​រើសមុខ ទាំង​ខ្មែរ ទាំង​បរទេស ព្រោះ​សម័យ​នេះ​បើ​រង់ចាំ​តែ​ជនជាតិ​វៀតណាម​ចូល​លេង​ល្បែង​នោះ ពិតជា​ក្ស័យធន​មិន​ខាន ហើយ​ក៏​គ្មាន​ប្រាក់​ឯណា​បើក​ឲ្យ​បុគ្គលិក​នោះ ណាមួយ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាស៊ីណូ​និមួយៗ​ស្ថិត​ក្នុង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ត្រូវ​ពឹងផ្អែក​មកលើ​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ​ច្រើនជាង​ជនជាតិ​វៀតណាម ព្រោះ​ដឹង​ស្រាប់​ហើយ​ក្នុង​ចំណោម​ភ្ញៀវ​លេងល្បែង​១០០​នាក់ គឺ​មាន​ជនបរទេស​យ៉ាងហោច​ណាស់​ត្រឹម​២០​នាក់​ប៉ុណ្ណោះ ក្រៅពី​នោះ​សុទ្ធតែ​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្នុង​តំបន់ និង​មួយ​ផ្នែក​មកពី​បណ្តា​ខេត្ត​មួយចំនួន​ផង​ដែរ​។​

​ទាក់ទិន​នឹង​ពាក្យរិះគន់​ពី​ករណី​ពលេដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ ដឺ វី​មាណ នេះដែរ លោក​ជុំ ប៊ុណ្ណ​រ័ត្ន នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក បាន​ប្រាប់​អ្នកយក​ព័ត៌មាន តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃ​ទី​១៣​ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​ថា​៖ កន្លងមក​ពិតជា​លេចឮ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ក្នុង​កាស៊ីណូ ដឺ វី​មាណ THE VIMARN​ប្រាកដ​មែន ប៉ុន្តែ​មាន​តិចតួច​ទេ​។​លោក​បាន​បញ្ជាក់ថា កាល​ដែល​ពលរដ្ឋ​ខ្មែរ​ចូល​លេង គឺ​ដោយសារ​កាស៊ីណូ​នេះ​មាន​សង្វៀន​ជល់​មាន់ ទើប​ពួកគាត់​ភាគច្រើន ដែល​ញៀន​នឹង​ល្បែង​ប្រភេទ​នេះ នាំគ្នា​សម្រុក​ទៅ​ភ្នាល់​សប្បាយ​ម្តងម្កាល​ប៉ុណ្ណោះ​៕ ណា​រិទ្ធ​

 

prkchak03 prkchak07 prkchak06 prkchak05 prkchak04

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.