ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោក សាយ សំអាល់ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន ១,៧៤១នាក់ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់

លោក សាយ សំអាល់ អញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនចំនួន ១,៧៤១នាក់ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក សាយ សំអាល់ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាពប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ១,៧៤១នាក់ នៅស្រុកស្ទឹងហាវ និងស្រុកព្រៃនប់។

ព្រមជាមួយគ្នានេះដែរ លោក សាយ សំអាល់ បានបន្តអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ការិយាល័យគណៈទាំង៦ នៃគណៈកម្មាធិការគណបក្សស្រុកស្ទឹងហាវ និងអគារសាលប្រជុំគណបក្សឃុំជើងគោ ស្រុកព្រៃនប់។

នាឱកាសនោះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា៖ «ការសម្រេចចិត្តរបស់បងប្អូន សមាជិក សមាជិកា ថ្មី ក្នុងការរួមរស់ជីវភាពបក្សជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងជីវិតការងារ និងជាការទទួលស្គាល់នូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សប្រជាជនទាំងអស់ក្នុងការកសាងជាតិ បង្រួបបង្រួមជាតិ និងថែរក្សាសុខសន្តិភាពជាតិ ជាពិសេស ជាសក្ខីភាពមួយយ៉ាងពិតប្រាកដឆ្លុះបញ្ចាំងនូវជំនឿចិត្តយ៉ាងមុតមាំ ទៅលើសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដំណើរកម្ពុជាទៅមុខ»។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បាននាំមកនូវសន្ដិភាពពេញលេញជូនជាតិ និងកសាងសេដ្ឋកិច្ចជាតិឱ្យស្គាល់នូវការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ យើងបានឈានមកដល់កម្រិតមួយថ្មី ដែលសេដ្ឋកិច្ចកម្ពុជាទទួលបានការរីកចម្រើន យ៉ាងឆាប់រហ័សក្នុងរយៈពេលជាង២ទស្សវត្ស ដោយទទួលបានកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំក្នុងរង្វង់ ៧,៥%។ ជាលើកទី១ ដែលសេដ្ឋកិច្ចកម្ពុជា មិនពឹងផ្អែកលើធនធានធម្មជាតិ និងដែលប្រជាពលរដ្ឋមានចំណេះដឹងកាន់តែខ្ពស់ ដោយមិនចាំបាច់ពឹងផ្អែកលើការធ្វើកសិកម្មទាំងស្រុង ហើយងាកមកបម្រើការក្នុងវិស័យសេវាកម្ម ឧស្សាហកម្ម ទេសចរណ៍ និងវិស័យផ្សេងៗ ដែលបានធ្វើឲ្យកម្រិតជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

ទន្ទឹមនឹងនេះដែរ លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា សន្ដិភាព ជាកត្តាស្នូល ដែលអាចឱ្យកម្ពុជាមានអ្វីៗគ្រប់បែបយ៉ាង។ ក្រោមដំបូលនៃសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជាមូលដ្ឋានក្នុងការជំរុញ និងរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម បានលេចឡើងយ៉ាងឆាប់រហ័ស ដែលមានដូចជា បណ្ដាញផ្លូវ(ផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក) បណ្ដាញទឹកស្អាត បណ្ដាញអគ្គិសនីគ្របដណ្ដប់ស្ទើទូទាំងប្រទេស ព្រលានយន្តហោះ កំពង់ផែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដទៃទៀត។

លោកបានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធាន ក្នុងការខិតខំបំពេញការងារនៅមូលដ្ឋាន ដើម្បីទទួលបានលទ្ធផលល្អប្រសើរជូនជាតិ និងប្រជាជន។

ឆ្លៀតឱកាសនោះ លោក សាយ សំអាល់ បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ថា ការដឹកនាំឲ្យមានប្រសិទ្ធិភាព ត្រូវស្គាល់មូលដ្ឋានឱ្យបានច្បាស់ ដើម្បីអាចយល់ដោយផ្ទាល់នូវស្ថានភាព តម្រូវការ និងបញ្ហាប្រឈមនានា ឈានទៅធ្វើសេចក្ដីសម្រេចចិត្ត និងការដាក់ចេញនូវផែនការ យុទ្ធសាស្ត្រ និងគោលនយោបាយឱ្យបានត្រឹមត្រូវ សំដៅបំពេញតម្រូវការពិតប្រាកដនូវហ្នឹងមូលដ្ឋាន។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់សមាជិក សមាជិកាទាំងអស់ដែលទើបត្រូវបានបញ្ចូលថ្មី ត្រូវដឹងពីភារកិច្ច និងកាតព្វកិច្ច ក្នុងនាមជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គឺការពារយ៉ាងមុតមាំនូវអ្វីដែលយើងមាន ហើយបន្តពូនជ្រុំកសាងសមត្ថភាព និងជាតិមាតុភូមិ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.