ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកសន្ដិបណ្ឌិត នេត សាវឿន អញ្ជើញផ្សព្វផ្សាយសេចក្ដីសម្រេចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយអន្ទរ

លោកសន្ដិបណ្ឌិត នេត សាវឿន អញ្ជើញផ្សព្វផ្សាយសេចក្ដីសម្រេចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយអន្ទរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ព្រៃវែង)៖ លោក សន្ដិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកគណបក្សប្រជាជនកម្ពុជា មកពីស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កិច្ចប្រជុំផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ ដោយមានការចូលរួមពីសមាជិក សមាជិក សរុបប្រមាណជាង២០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក សន្ដិបណ្ឌិត នេត សាវឿន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច សូមប្រកប​ដោយសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួម។

លោក សន្ដិបណ្ឌិត នេត សាវឿន បន្ទាប់ពីបានគូសបញ្ជាក់នូវអ្វីដែលជាលទ្ធផលសំខាន់ៗ នៃ​មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយសង្ខេបហើយនោះ ក៏បានដាក់ចេញនូវការណែនាំចំនួន៤ចំណុចសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ ការប្ដេជ្ញាចិត្តរបស់គណបក្សប្រជាជនកម្ពុជា ដោយត្រូវតែឈ្នះឆ្នោតជាដាច់ខាត។ ដើម្បីទទួលបាននូវជ័យជម្នះ ១៖ ត្រូវមានផែនការជាក់លាក់តាមដំណាក់កាលនីមួយៗ ជាក់ស្ដែងទើបជោគជ័យ ទាំងក្រុមការងារ និងគណបក្សមូលដ្ឋាន, ២៖ សាមគ្គីភាព ព្រោះគណបក្សប្រជាជនកម្ពុជាជោគជ័យ គឺសាមគ្គីភាពផ្ទៃក្នុង និងខាងក្រៅ ព្រមទាំងសាមគ្គីជាតិទាំងមូល និង៣៖​ ត្រូវរុញឲ្យបានល្អនូវអំពើល្អរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីចូលបេះដូងរបស់ប្រជាពលរដ្ឋ ដែលសង្ឃឹមលើក្រុមការងារជាខ្នងបង្អែក ហើយត្រូវកែលម្អអ្វីដែលជាចំណុចអវិជ្ជមាន។

*ទី២៖ អាជ្ញាធរ និងសមត្ថកិច្ច ត្រូវអាទិភាព និងបង្កើនរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ទប់ស្កាត់បណ្ដាបទល្មើសទាំងអស់ និងជំរុញអនុវត្ដគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព។ ត្រូវស្វែងយល់អំពីការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀនជាដើម។ លោកបន្ដថា ដើម្បីទប់ស្កាត់ទី១៖ អនុវត្តកិច្ចការជំនាញ តាំងពីថ្នាក់អគ្គ ដល់មូលដ្ឋានភូមិឃុំ, ទី២៖ អនុវត្តកិច្ចការចំហរបង្កើនល្បាត ប្រចាំបញ្ជាគ្រប់ពេល ប៉ុស្ដិ៍នគរបាលរដ្ឋបាល ត្រូវប្រចាំការ២៤ម៉ោង រួមទាំងសាលាឃុំផងដែរ, ទី៣៖ អាជ្ញាធរចុះជួយអប់រំប្រជាពលរដ្ឋ ដើម្បីចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ទាំងចរាចរណ៍ និងគ្រឿងញៀន។

រដ្ឋបាលស្រុក ឃុំ ភូមិ ត្រូវខិតខំយកចិត្តទុកដាក់បម្រើសេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋ លុះនៅពេលរួចរាល់ត្រូវយកឯកសារទាំងអស់នោះ ជូនប្រជាពលរដ្ឋដល់ផ្ទះតែម្ដង។ បន្ថែមពីនេះ ត្រូវប្រឹងប្រែងដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ហើយត្រូវស្វែងយល់ឲ្យបានកាន់តែច្រើននូវអ្វីដែលជាបញ្ហាប្រឈម តម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងករណីដោះមិនបានត្រូវរាយការណ៍ជូនថ្នាក់លើ។

*ទី៣៖ ក្រុមការងារពីពេលនេះដល់ថ្ងៃឃោសនា ត្រូវពង្រឹងកម្លាំងនយោបាយសម្រាប់ការបោះឆ្នោត ដោយក្រុមការងារត្រូវចុះដល់ភូមិ ឃុំខ្នងផ្ទះតែម្ដងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យមើលភូមិសាស្ដ្រ ស្ថានភាព បញ្ហាប្រឈម។ លើសពីនេះ ត្រូវពង្រឹងអង្គការចាត់តាំងបក្សនៅមូលដ្ឋាន ដោយក្រុមការងារត្រូវជួយបទពិសោធន៍ និងធនធាន ព្រមទាំងជំរុញសកម្មភាពចលនាមហាជនដែលជាកត្តាសំខាន់បំផុត។ បន្ថែមពីនេះ ក៏ត្រូវពង្រឹងមន្ដ្រីបង្គោលនៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពសមាជិកបក្ស។

*ទី៤៖ គណបក្សមូលដ្ឋានមានការងារចំបាច់មួយចំនួនដែលត្រូវក្ដាប់ឲ្យជាប់នូវកិច្ចការសំខាន់ៗ និងប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយត្រូវពង្រឹងពិនិត្យសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, ការបណ្ដុះបណ្ដាលច្បាប់, ត្រៀមរៀបចំបម្រើយុទ្ធនាការឃោសនា

*ទី៥៖ ក្រុមការងាររួមជាមួយគណបក្សមូលដ្ឋាន (ថ្ងៃឃោសនា ថ្ងៃស្ងប់ស្ញៀម ថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត) ត្រូវយល់អំពីច្បាប់ និងនីតិវិធីដែលបានណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយអនុវត្តបែបណាកុំឲ្យខុសច្បាប់។

ជាចុងបញ្ចប់ លោក សន្ដិបណ្ឌិត នេត សាវឿន បានផ្ដល់អំណោយកុំព្យូទ័រលើតុ ជូនគណបក្សស្រុកទាំងពីរ មួយស្រុកមួយគ្រឿង, គណបក្សឃុំទាំងពីរស្រុក មួយឃុំមួយគ្រឿង, អធិការដ្ឋាននគរបាលស្រុកទាំងពីរ មួយស្រុកមួយគ្រឿង និងប៉ុស្ដិ៍នគរបាលក្នុងស្រុកទាំងពីរ មួយប៉ិ៍ស្ដិ៍មួយគ្រឿង សរុបចំនួន៤៦គ្រឿង, ជូនគណបក្សស្រុកទាំងពីរមួយស្រុក១លានរៀន និងសមាជិក សមាជិកា ចំនួន២១៨នាក់ ម្នាក់៥ម៉ឺនរៀល៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.