ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយព្រោះតែជំងឺរាំរ៉ៃក្នុងវ័យ៦៣ឆ្នាំ

តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយព្រោះតែជំងឺរាំរ៉ៃក្នុងវ័យ៦៣ឆ្នាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

តារាកំប្លែងនាយ ក្តឹប ទទួលមរណភាពហើយព្រោះតែជំងឺរាំរ៉ៃក្នុងវ័យ៦៣ឆ្នាំ

 

ភ្នំពេញ៖ បានក្លាយជាដំណឹងដ៏ តក់ស្លុតបំផុតសម្រាប់ក្រុមគ្រួសារព្រមទាំងទស្សនិកជន និងសិល្បកររួមអាជីពក្រោយពីគេទទួលបានដំណឹងថា តារាកំប្លែងជើងចាស់នាយ ក្តឹប បានទទួលមរណភាពហើយ នាវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារផងដែរ ក្រោយពីបាត់បង់សិល្បករដែលមានស្នាដៃ និងប្រជាប្រិយដែលបានចំណាយពេលវេលាស្ទើរពេញមួយជីវិតដើម្បីសិល្បៈ។

  ដំណឹងនេះបានធ្វើឡើងបន្ទាប់ពីហ្វេសប៊ុកកូនស្រីតារាកំប្លែងនាយ ក្តឹប បានបញ្ជាក់ឲ្យដឹងយ៉ាងក្តុកក្តួលនិងសោកសៅថា ឪពុករបស់ខ្ញុំគាត់បានស្លាប់ លាចាកលោកចោលពួកខ្ញុំហើយ ដំណឹងនេះបានធ្វើឡើងស្របពេលដែលប្រធានសមាគមនសិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេង ឡុង ក៏បានចែកចាយដំណឹងនេះទៅកាន់សាធារណជនបានដឹងផងដែរ ។ ទាំងសិល្បករ និងទស្សនិកជនបានផ្ញើសាររំលែកទុកជូនទៅកាន់ក្រុមគ្រួសារសពដែលបានបាត់បង់ជីវិតក្រោយពីស្ថានភាពជំងឺរាំរៃជាច្រើនឆ្នាំកន្លងមក។  នាយ ក្តឹប កន្លងមកបានធ្លាក់ខ្លួនឈឺជំងឺញ៉ាំញីរាងកាយមិនអាចធ្វើដំណើរ ឬ ប្រកបអាជីពសិល្បៈបានឡើយ។ នាយ ក្តឹប មានជំងឺច្រើនមុខដូចជា,ទឹកដក់ក្នុងសួត,ទឹកនោមផ្អែម,ដាច់សរសៃ ឈាមខួរក្បាល ខ្វះឈាមក្នុងបេះដូង ព្រមទាំងលើសឈាមជាដើម។ នាយក្តឹបមានឈ្មោះពេញថាលោក ឃុន ចាន់ក្តឹបមានកូន៥នាក់ បានធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំ ប៉ុន្តែអំឡុងពេល៤ថ្ងៃចុងក្រោយនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងររហូត មិនអាចពិសាអាហារបាន និងអាចត្រឹមដកដង្ហើមខ្លីៗ ទាំងបិទភ្នែកប៉ុណ្ណោះ។

តាមរយៈសាច់ញាតិរបស់អ្នកកំប្លែងរូបនេះបានបញ្ជាក់ថា នាយក្តឹបបានឈឺសម្រាកលើកន្ទេលយូរហើយហើយជាងកន្លះខែមកនេះគាត់ចាប់ផ្ដើមហូបមិនបានដែលកន្លងមកគាត់មិនដែលមានស្ថានភាពធ្ងន់បែបនេះទេហើយ នេះជាលើកទី១ហើយដែលឃើញបែបនេះ។

ប្រភពបន្តថា បួនថ្ងៃចុងក្រោយនេះគាត់ហូបអីអត់កើតទេ ហូបទៅក្អួតៗ និយាយមិនកើត ដៃជើងក៏កម្រើកមិនបាន»។ មានការបញ្ជាក់ដែរថាកន្លងមក ក្រុមគ្រួសារមិនសូវបានបង្ហោះពីស្ថានភាពជំងឺរបស់លោក ឡើយដោយសារខ្លាចសាធារណជន យល់ថាការបង្ហាញនោះ ជាការសុំជំនួយ។សពលោក លោក ឃុន ចាន់ក្តឹប បានរៀបចំធ្វើឡើងតាមទំនៀមទម្លាប់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដែលគេជឿថានឹងមានសិល្បករជាច្រើនចូលរួមផងដែរ៕

 

       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.