ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ គណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមវត្តមានលោក ចាន់ នន់វិទ្យា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសង្គមថ្មី ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តចុះជួយស្រុក ចុះជួយឃុំ និងថ្នាក់ដឹកនាំគណបក្សស្រុកឃុំជាច្រើនរូបទៀត។

លោក ចាន់ នន់វិទ្យា បានថ្លែងថា ក្នុងនាមក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោកសូមសំដែងនូវក្តីសោមនស្សរីករាយ ចំពោះការឧបត្ថម្ភគាំទ្រដ៍ថ្លៃថ្លាជាប្រចាំទាំងសម្ភារ ថវិកា និងស្មារតី ពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រោមការដឹកនាំផ្ទាល់ពីលោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធាន គណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងលោក លោកស្រី ក្នុងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកសង្គមថ្មីទាំងអស់ដែលបានចុះជួយមូលដ្ឋានកន្លងមក។

លោក ចាន់ នន់វិទ្យា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់របស់គណៈកម្មាធិការបក្សស្រុក និងឃុំទាំង៥ ដែលជាសេនាធិកាគណបក្សខេត្ត បានខិតខំប្រឹងប្រែង យកអស់ កម្លាំងកាយចិត្តក្នុងការអនុវត្តកម្មវិធីគោលនយោបាយរបស់បក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ពិធីផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺមានខ្លឹមសារ២ រួមមាន៖

*ទី១៖ ជំនួយស្មារតីអំពីការអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ *ទី២៖ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា។

លោកបានថ្លែងប្រាប់សមាជិក សមាជិកា ដែលចូលរួមនាឱកាសនេះថា លទ្ធផល នៃមហាស្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរួមមាន៖

*របាយការណ៍ស្តីពីលទ្ធផល នៃកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងទិសដៅភារកិច្ច ឆ្នាំ២០២៣
*កម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាងមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
*ការវាយតម្លៃការអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧
*ការគាំទ្រពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់និតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោក ចាន់ នន់វិទ្យា បានថ្លែងណែនាំដល់សមាជិក សមាជិកា បក្ស ត្រូវអនុវត្តរួមមាន៖

*ត្រូវបង្កើនការងារអប់រំ នយោបាយ សតិអារម្មណ៍ ដើម្បីសមាជិកបក្សក៏ដូចជាប្រជាពលរដ្ឋមានជំនឿជឿជាក់លើថ្នាក់ដឹកនាំគណបក្ស
*បន្តកសាង ពង្រឹងអង្គការចាត់តាំងបក្សគ្រប់លំដាប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ទាំងក្នុងនិងក្រៅប្រទេស និងមានសមត្ថភាពអនុវត្តបានល្អនូវតួនាទី ភារកិច្ច សិទ្ធនិងរបៀបរបបការងាររបស់ខ្លួន
*ពង្រីកប្រជាធិបតេយ្យផ្ទៃក្នុង ក្នុងការប្រកាប់ភ្ជាប់គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ពង្រឹងចាស់ កសាងថ្មី
*គ្រប់ក្រុមការងារគណបក្សគ្រប់ថ្នាក់ត្រូវប្រមូលផ្តុំចុះមូលដ្ឋាន និងជួយមូលដ្ឋានឱ្យបានជាក់ស្តែង
*ពង្រឹងការផ្សារភ្ជាប់រវាងគណបក្សជាមួយប្រជាជន បង្កើតការងារចលនាមហាជនឱ្យបានខ្លាំងក្លានឹងគ្រប់ស្រទាប់មហាជន គ្រប់មជ្ឈដ្ឋានក្នុងសង្គម *ក្តាប់ជាប់សារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ឆ្នាំ២០២៣ ដើម្បីធានារក្សាភាពឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
*រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំទាំងខាងទស្សនៈ គោលជំហរ និងសកម្មភាពដែលកត្តាចំបងមួយឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតក៏ដូចជាការសម្រឹចភារកិច្ចជូនជាតិនិងប្រជាជន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.