ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ព័ត៌មានថាជាករណីឆក់នៅខណ្ឌដូនពេញ ក្រោយការស្រាវជ្រាវជារឿងឈ្លោះគ្នារវាងសង្សារមួយគូរ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ព័ត៌មានថាជាករណីឆក់នៅខណ្ឌដូនពេញ ក្រោយការស្រាវជ្រាវជារឿងឈ្លោះគ្នារវាងសង្សារមួយគូរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបញ្ជាក់ថា ទាក់ទងព័ត៌មានថាមានករណីឆក់នៅចំណុចផ្លូវ២០៨ កែង៦៣ ខណ្ឌដូនពេញ ក្រោយការស្រាវជ្រាវមិនមែនជាការពិតនោះឡើយ គឺជាករណីទំនាស់រវាងសង្សារមួយគូរ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកបំភ្លឺថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០១:៣០នាទី មានសង្សារមួយគូរឈ្លោះប្រកែកគ្នានៅចំណុចផ្លូវ២០៨កែង៦៣ ភាគីខាងប្រុសឈ្មោះ ស៊ូ ឆូហៅឆេ អាយុ៣២ឆ្នាំ ទីលំនៅផ្ទះលេខ១០០ ផ្លូវ៤១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ មុខរបរនៅផ្ទះ បានមកបបួលខាងស្រីឈ្មោះ ថុល សុផារត្ន័ ទីលំនៅផ្ទះជួល ផ្លូវ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មុខរបរលក់នំ ទៅដើរលេងពេលនោះខាងស្រី មិនព្រមបានប្រតាយគ្នារហូតដល់ជ្រុះទូរស័ព្ទ ក៏ត្រូវបានសង្សារគាត់ដណ្តើម ហើយស្រែកឆោឡោ និងមានអ្នកសារព័ត៌មកថតឡាយ។

ខណៈនោះកម្លាំងល្បាតនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ មកដល់កន្លែងកើតហេតុក៏ទៅជួយអន្តរាគមន៍ និងនាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសារសួរជាលទ្ធផល គឺជាករណីការឈ្លោះប្រកែកគ្នាដោយមិនព្រមទៅដើរលេងជាមួយ។

បន្ទាប់ពីបញ្ចប់ការសាកសួររួច ភាគីខាងនារី បានសារភាពកំហុសដែលខ្លួនបានប្រព្រឹត្ត ក៏ដូចជាការធ្វើកិច្ចសន្យាឈប់ឈ្លោះប្រកែកគ្នាបំភ្លៃព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋទូទៅមានការយល់ច្រឡំ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.