ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកឧត្តមសេនីយ៏ត្រីប៉ាងឡេងអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

លោកឧត្តមសេនីយ៏ត្រីប៉ាងឡេងអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៏ត្រីប៉ាងឡេងអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៏ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ អមរួមដំណើរជាមួយ លោកឧត្តមសេនីយ៏ត្រី ស្នងការនគរបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារថ្មី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំឡី នៃអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍។
សូមបញ្ជាក់ផងដែរថាអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំឡី ថ្មី ដែលចាប់ដំណើរសាបនាសាងសង់នេះមានទទឹង៥ម៉ែត្រ២តឹកនិងបណ្តោយ១៣ ម៉ែត្រ៥០  ចំណាយថវិកាសាងសង់ចំនួន១ម៉ឺន៥ពាន់ដុល្លា ជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី ប៉ាង ឡេង នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ និងលោកជំទាវ ។
  ថ្លែងមានប្រសាសន៏នាឪកាសនោះលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ បានណែនាំដល់ក្រុមការងារសាងសង់ ត្រូវស្ថាបនាឲ្យបានត្រឹមត្រូវទៅតាមគម្រូប្លង់ និងរចនាបទ ដើម្បីធានាដល់ការប្រើប្រាស់និងបង្ហាញអត្តសញ្ញាណជូនដល់ពលរដ្ឋបានយល់ពីរចនាបទរបស់ខ្មែរដែលបុព្វបុរសបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានយល់ជ្រូតជ្រាបនៃការការពារនិងកសាងទឹកដីរបស់ពលរដ្ឋកម្ពុជាពីអតីតកាល។
   ជាមួយគ្នានោះដែរក្នុងនាមរដ្ឋបាលខេត្តលោកស្នងការនគរបាលខេត្ត បានសំដែងអបអរសាទរ ចំពោះលោកឧត្តមសេនីយ៏ត្រី ប៉ាង ឡេង និងលោកជំទាវដែលបានផ្តល់ថវិកាកសាងអគារប៉ុស្តិរដ្ឋបាលនៅថ្ងៃនេះគឺជាការចូលរួមផ្តល់ទីកន្លែងសម្រាប់មន្ត្រីនគរបាលបំរើការងារនិងផ្តល់សេវាសន្តិសុខជូនពលរដ្ឋនៅក្នុងតំបន់។
  ជាមួយគ្នានោះដែរលោកឧត្តមសេនី៏យ៏ត្រីនូវបានផ្ដាំផ្ញើរដល់កងកម្លាំងប៉ុស្តិ៍រដ្ឋបាលបន្ទាប់ពីទទួលបានកន្លែងធ្វើការងារថ្មី និងកន្លែងស្នាក់នៅ ត្រូវមានមុខប្រចាំការ រួមនិងពង្រឹងសមត្ថភាពក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋអោយបានម៉ឺងម៉ាត់តាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.