ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បណ្ឌិត ស៊ាង ប៊ុនលាង៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន វិស័យអប់រំនៅកម្ពុជា ផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

បណ្ឌិត ស៊ាង ប៊ុនលាង៖ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន វិស័យអប់រំនៅកម្ពុជា ផលិតធនធានមនុស្សប្រកបដោយគុណភាពខ្ពស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ថិតក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា យើងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យអប់រំត្រូវបានកត់សម្គាល់ឃើញថា មានការរីកចម្រើនយ៉ាងខ្លាំង ដែលផលិតបានធនធានមនុស្សប្រកបដោយសក្ដានុពល និងសុទ្ធតែមានសមត្ថភាពខ្ពស់។

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អាគារ១ខ្នង ដែលមាន៤បន្ទប់ ស្ថិតនៅឯសាលាបឋមសិក្សាបណ្ឌិត ស៊ាង ប៊ុនលាង ហ៊ុនប៊ុនធឿន ចុងកោះសូទិន ស្ថិតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកស្រីអគ្គហាឧបាសិកា ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកស្រីឧកញ៉ា ហ៊ាវ លន់, លោក អុល ប៊ុណ្ណា, អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់, សិស្សានុសិស្សជាង៥០០នាក់ និងពលរដ្ឋយ៉ាងច្រើនកុះករ។

ស្ថិតក្នុងឱកាសនេះ លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងទៅកាន់ប្រជាពលរដ្ឋ និងសិស្សានុសិស្សថា វិស័យអប់រំនៅកម្ពុជាកំពុងហក់ឡើងយ៉ាងខ្លាំងប្រកបដោយគុណភាពល្អ ក្នុងនោះសាលារៀនជាច្រើនមានគ្រប់ទិសទី ទូទាំងប្រទេស រីឯសាកលវិទ្យាល័យក៏ឃើញមានការរីកដុះដាលយ៉ាងច្រើនផងដែរ ដែលញ៉ាំងឲ្យមានការផលិតធនធានមនុស្សឲ្យកាន់តែច្រើន និងពេញដោយសមត្ថភាព ប្រកបដោយគុណភាពខ្ពស់ ដើម្បីក្លាយជាសរសរទ្រូងប្រទេសជាតិ។

លោកបណ្ឌិត ស៊ាង ប៊ុនលាង ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ សិក្សាស្រាវជ្រាវឲ្យកាន់តែច្រើនឡើង ដើម្បីក្លាយទៅជាធនធានមនុស្សដែលមានសក្ដានុពល មានបញ្ញាញាណល្អ មានប្រាជ្ញាឈ្លាសវៃ ក្លាយខ្លួនជាក្មេងល្អ កូនល្អ សិស្សល្អ ចៀសវាងនៅរាល់អំពើអបាយមុខផ្សេងៗ។

សូមជម្រាបថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកកោះសូទិន មានការត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ចំពោះលោកបណ្ឌិត ស៊ាង ប៊ុនលាង និងលោកស្រីអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន ដែលបានបង្កើតសាលារៀនដ៏ល្អ នេះឡើង ក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាលនិងបង្រៀនកូនចៅរបស់ពួកគាត់ ឲ្យមានចំណេះដឹង មានសីលធម៌ល្អ ក្លាយជាកូនល្អ ក្មេងល្អ សិស្សល្អ និងឈានទៅដល់ការសិក្សាបន្តទៅមុខទៀត ដើម្បីក្លាយខ្លួនទៅជាមនុស្សដែលមានសមត្ថភាពពេញលេញក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើនទៅមុខជាលំដាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.