ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

ស្វែងយល់ពី ! របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ស្វែងយល់ពី ! របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វែងយល់ពី ! របបអាហារត្រឹមត្រូវសម្រាប់អ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់!

ភ្នំពេញ ៖ ជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់ជាការថយចុះនូវសមត្ថភាពការងាររបស់តម្រងនោមតិចជាង ៣០មីលីលីត/១នាទី/១,៧៣ម៉ែតការេ (Glomerular filtration rate < 30ml/mn/1,73m2)។ ក្នុងករណីនេះអ្នកជំងឺត្រូវមានការប្រុងប្រយ័ត្ន ខ្ពស់ទៅលើរបបអាហារបន្ថែមពីលើការប្រើប្រាស់ថ្នាំទៀងទាត់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ(ការឡើងសំពាធឈាម, ហើមសួត, វិបត្តិចលនាបេះដូង…..)។ នេះជាបញ្ជាក់ ខាង#មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ។

១) អាហារដែលត្រូវប្រុងប្រយ័ត្ន៖

   – អំបិលមិនលើសពី ៥ក្រាមក្នុងអាហារសរុបប្រចាំថ្ងៃ

   – សូមជៀសវាងអាហារដែលប្រៃខ្លាំងដូចជាប្រហុក, ផ្អក, ឆៃប៉ូវជាដើម។

   – សារធាតុប៉ូតាស្យូម (Potassium) ការទទួលទានអាហារដែលមានសារធាតុប៉ូតាស្យូមខ្ពស់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់បេះដូងចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ អាហារទាំងនោះរួមមានទឹកផ្លែឈើ និងភេសជ្ជៈមួយចំនួន ផ្លែឈើពិសេស ចេក ក្រូច ផ្លែប័រ និងផ្លែដូងជាដើម។

   – កាត់បន្ថយសារធាតុខ្លាញ់ ដែលមានប្រពភពីសត្វ

   – សារធាតុផូស្វ័រ (phosphorus): ត្រូវកាត់បន្ថយការទទួលទានអាហារដែលមានសារធាតុផូស្វ័រ។

២) អាហារដែលគួរបរិភោគ ៖

   – ទឹកសាបស្អាត ក្នុងកំរិតធម្មតា (១,៥ – ៣លីត្រ/ថ្ងៃ)

   – បាយ

   – បន្លែឆ្អិន

   – សាច់ដូចជាត្រី, មាន់, ទាក្នុងកំរិតសមល្មម

(ឧទាហរណ៍ៈ សម្រាប់អ្នកជំងឺទំងន់ ៥០គីឡូក្រាម អាចបរិភោគសាច់សរុបមិនលើសពី ១៥០ ក្រាម ឬមួយខាំកន្លះក្នុងមួយថ្ងៃ)

សូមចងចាំថា ការប្រើប្រាស់ថ្នាំសំរាប់ការព្យាបាលតែមួយមុខ មិនគ្រប់គ្រាន់ទេ ចំពោះអ្នកជំងឺខ្សោយតម្រងនោមកម្រិតធ្ងន់។ ការបរិភោគត្រឹមត្រូវ អាចជួយថែរក្សាសុខភាព និងកាត់បន្ថយគ្រោះថ្នាក់ប្រឈមផ្សេងៗ ជាយថាហេតុ។

ក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែតយើងខ្ញុំរង់ចាំទទួលផ្តល់ការប្រឹក្សា និងការព្យាបាល រាល់ករណីជំងឺតម្រងនោមគ្រប់ប្រភេទ ៕

  

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.