ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សម្តេចតេជោ ហ៊ុន សែន៖ «នៅពេលប្អូនថ្លៃស្រីខ្ញុំស្លាប់ត្រូវបានគេប្រមាថ និងប្រមាថដល់ភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះ ហេតុអ្វីអង្គការជាង៤០នោះនៅស្ងៀមស្ងាត់, សូមចាំទុកឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»

សម្តេចតេជោ ហ៊ុន សែន៖ «នៅពេលប្អូនថ្លៃស្រីខ្ញុំស្លាប់ត្រូវបានគេប្រមាថ និងប្រមាថដល់ភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះ ហេតុអ្វីអង្គការជាង៤០នោះនៅស្ងៀមស្ងាត់, សូមចាំទុកឈប់និយាយពីស្តង់ដាពីរជាមួយរាជរដ្ឋាភិបាលតទៅទៀត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ដោយមិនអស់ចិត្តពាក់ព័ន្ធនឹងរឿងស្តង់ដារពីរ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅយប់រំលេងអាធ្រាតចូលថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញសំណេរដ៏ពិសេសមួយ ដោយលើកអំពីករណីស្តង់ដារពីររបស់អង្គការក្រៅរាជរដ្ឋាភិបាលជាង៤០នៅកម្ពុជា ដែលទាមទារឲ្យលោក ផែង វណ្ណៈ ថ្កោលទោស ដោយសារនិយាយអាក្រក់ពីស្រ្តីម្នាក់អានព័ត៌មានរបស់វិទ្យុវីអូឌី។

សំណររបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា៖

យប់នេះខ្ញុំបង្ហើយការងារខ្ញុំនៅរំលងអាធ្រាតទៅហើយតែខ្ញុំមិនទាន់សម្រាកទេ ព្រោះនៅមិនអស់ចិត្តរឿងស្តង់ដាពីរ។ ផែង វណ្ណៈ ត្រូវបានអង្គការក្រៅរដ្ឋាភិបាលដែលភាគច្រើនស៉ីលុយបរទេសទាមទារឲ្យថ្កោលទោស ដោយសារបាននិយាយ អាក្រក់ពីស្ត្រីដែលនិយាយព័ត៌មាន រហូតដល់វិទ្យុវីអូឌីស្លាប់ ដែលគ្មានពេលចាប់ជាតិ។ (ខ្ញុំមិនកាន់ជើង ផែង វណ្ណៈ ទេ) តែអ្វីដែលខ្ញុំមិនអស់ចិត្តគឺប្អូនថ្លៃស្រីខ្ញុំ ក្រោយនាងស្លាប់ត្រូវបានគេប្រមាថច្រើនរាប់ពាន់រាប់ម៉ឺនដងប្រៀបជាមួយការដែល ផែង វណ្ណៈ និយាយដល់នាងជាអ្នកនិយាយព័ត៌មានរបស់វីអូឌី។

ពួកគេមិនគ្រាន់តែប្រមាថប្អូនថ្លៃខ្ញុំទេតែគេ ថែមទាំងប្រមាថភរិយាខ្ញុំក្រុមគ្រួសារខ្ញុំ ក្នុងពេលដែលក្រុមគ្រួសារនេះកំពុងបង្ហូរទឹកភ្នែកស្តាយស្រណោះ ប្អូនស្រីម្តាយជីដូនម្តាយមីងដែលលាចាកលោកទៅ ដោយមិនបានលាសូម្បីមួយម៉ាត់។ តើអង្គការទាំង៤០នេះក្តាប់បានរឿងនេះ ឬទេ? បានជានៅស្ងៀមស្ងាត់ ឬមួយអង្គការទាំងនេះបង្កើតឡើងដើម្បីតែការពារអ្នកប្រឆាំង?។

សូមចាំទុក និងសូមឈប់និយាយពីស្តង់ដាពីរ ជាមួយរាជរដ្ឋាភិបាលតទៅទៀត៕
ម៉ោង1.49នាទី ថ្ងៃ១៧ កុម្ភៈ ២០២៣

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.