ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រកាសចូលកាន់តំណែងមេបញ្ជាការអាវុធហត្ថក្រុងកំពង់ចាម, ឧត្តមសេនីយ៍ត្រី សោ សាវឿន ណែនាំឲ្យពង្រឹងស្មារតីសាមគ្គី និងយកចិត្តទុកដាក់បង្ក្រាបបទល្មើស

ប្រកាសចូលកាន់តំណែងមេបញ្ជាការអាវុធហត្ថក្រុងកំពង់ចាម, ឧត្តមសេនីយ៍ត្រី សោ សាវឿន ណែនាំឲ្យពង្រឹងស្មារតីសាមគ្គី និងយកចិត្តទុកដាក់បង្ក្រាបបទល្មើស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ លោកអនុសេនីយ៍ឯក ជរ ពិសិដ្ឋ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម នៅរសៀលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម, ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម និងអភិបាលក្រុងកំពង់ចាមផងដែរ។

ពិធីនេះ ក៏មានការចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុក ស្នាក់ការសន្តិសុខ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការផ្នែកសឹករងក្រុង ចៅសង្កាត់ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម ដែលទើប្រកាសចូលកាន់តំណែង ត្រូវយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារ ពិសេសការរក្សាសាមគ្គីផ្ទៃក្នុងអង្គភាព និងបន្ដកិច្ចសហការល្អជាមួយបណ្ដាស្ថាប័ន អង្គភាពដែលមានការពាក់ព័ន្ធ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានដាក់បទបញ្ជាឲ្យកងកម្លាំងអាវុធហត្ថទូទាំងខេត្ត ត្រូវបន្ដពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវបន្ដខិតខំបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាដែលអាច និងកើតមានក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង ដើម្បីបន្ដរក្សាសន្ដិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកមេបញ្ជាការក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង សម្រេចបាននាពេលកន្លងមក ប៉ុន្ដែលោកបានណែនាំដល់មន្ដ្រីទាំងអស់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងបន្ដកិច្ចសហការល្អជាមួយស្ថាប័នដទៃ ដើម្បីប្រសិទ្ធភាពការងារបន្ដទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.