ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ប្រជុំពិនិត្យពិភាក្សាលើការតែងតាំង ប្រគល់ភារកិច្ច និងការផ្លាស់ប្ដូរកន្លែងធ្វើការងារ មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

ប្រជុំពិនិត្យពិភាក្សាលើការតែងតាំង ប្រគល់ភារកិច្ច និងការផ្លាស់ប្ដូរកន្លែងធ្វើការងារ មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 
ស្វាយរៀងៈ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក អភិបាលខេត្ត កាលពីរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើការតែងតាំងប្រគល់ភារកិច្ច និងការផ្លាស់ប្ដូរកន្លែង ធ្វើការងារ មន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នាសាលប្រជុំរបស់ មន្ទីរសុខាភិបាលខេត្ត ។

នៅក្នុងឱកាសនោះ លោក អភិបាលរងខេត្ត បានមានប្រសាសន៍ឲ្យដឹងថាៈ ជាទូទៅ ការផ្លាស់ប្ដូរក្តី ការតែងតាំងមុខតំណែង របស់មន្ត្រីរាជការក្តី វាជាកិច្ចការធម្មតា ទៅតាម តម្រូវការចាំបាច់ របស់ស្ថាប័ននីមួយៗ ក៏ដូចជា ទៅតាមស្ថានភាពរបស់គ្រួសារ ។

លោកអភិបាលរងខេត្ត ក៏សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែង បំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ ផែនការយុទ្ធសាស្រ្ដ
របស់ក្រសួង ទិសដៅការងារ របស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរ ជាបន្តបន្ទាប់ ។

លោកបានបន្តថាៈ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្ដែង នូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះមន្ត្រីទាំងអស់ ដែលបម្រើការងារ ជាមន្រ្តីសុខាភិបាល ក្នុងមូលដ្ឋានខេត្ត ដែលបានសហការ និងមានទំនាក់ទំនង យ៉ាងល្អប្រសើរជាមួយ រដ្ឋបាលខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្នុងការអនុវត្ត និងដឹកនាំការងារជំនាញ ទាំងលើការងារ ជាពិសេសលើការងារ ព្យាបាលទប់ស្កាត់ការពារជំងឺកូវីដ ១៩ នាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន គឺពិត ជាបានចូលរួមចំណែក យ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត។

លោក ម៉ែន អេង បានក្រើនរំលឹក ចំពោះអស់លោក លោកស្រី ដែលត្រូវបានផ្លាស់ប្តូរ មកបម្រើការងារកន្លែងថ្មី ត្រូវបន្តការសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ជាមួយថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលទាំងអស់នេះ គឺពិតជាបាន ចូលរួមចំណែក យ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាព ដែលជាបច្ច័យជួយជំរុញ នូវកំណើនកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម និងសូមយកឱកាសនេះ​ ជូនពរឲ្យលោក ទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផលល្អៗ បន្ថែមទៀត ក្នុងមុខនាទីនេះ នៅកន្លែងថ្មី នាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ ជាតិ និងប្រជាជន ។

សូមបញ្ជាក់ផងដែរថា : នៅក្នុងកិច្ចប្រជុំនេះ ក៏មានការពិនិត្យលើសំណើការសុំផ្លាស់ប្ដូរ កន្លែងធ្វើការរបស់មន្ត្រីរាជការ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចំនួន ៩ នាក់ ក្នុងនោះ ក្នុងខេត្ត ៨ នាក់ និងក្រៅខេត្ត ១នាក់ ផងដែរ៕

    

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.