
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍ និងការសម្របសម្រួលដោះស្រាយករណីដីធ្លីស្ថិតនៅភូមិសាស្រ្ត ស្រុកស្អាង ខេត្តកណ្ដាល។
កិច្ចប្រជុំនេះមានគោលបំណងផ្ដោតសំខាន់ការចូលរួមពិនិត្យនិងពិភាក្សារកដំណោះស្រាយ នូវបញ្ហាមានភាពរ៉ាំរ៉ៃជាយូរឆ្នាំកន្លងមកនេះ ដែលពាក់ព័ន្ធអំពីផលប៉ះពាល់ដីធ្លីប្រជាពលរដ្ឋក្នុងតំបន់ភូមិសាស្ត្រ ស្រុកស្អាង ខេត្តកណ្ដាល។











