ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទិវា​នៃ​ក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់​បុរស​ម្នាក់ ពិការ​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​!

ទិវា​នៃ​ក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់​បុរស​ម្នាក់ ពិការ​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទិវា​នៃ​ក្តីស្រឡាញ់ ១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ នាំយក​អំណោយ​ជា សម្ភារ​: និង​ថវិកា របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅ​ប្រគល់ជូន បុរស​ពិការ​ម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​ទើបតែ​ចេញ​ពី​មន្ទីរពេទ្យ ព្រោះ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​រថយន្ត​បុក ពេលដែល​ខ្លួន​កំពុង​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​មាន​របួស​បែ​ក​ឆ្អឹងសន្លាក់​ក្បាលជង្គង់​ខាងឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ នាំយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត តែ​ដោយ​ជើងឆ្វេង​គាត់​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​មិនអាច​ព្យាបាល​បាន ទើប​ចាំបាច់​ត្រូវ​កាត់ចេញ ដើម្បី​សង្គ្រោះ​ជីវិត​។

​អំណោយ​ដែល​ក្រុម​ការងារ​បាន​យក​ប្រគល់ជូន​ដល់​លោក សយ ពិសិដ្ឋ រួមមាន​ថវិកា​ចំនួន ១,០០០,០០០ រៀល​, រទេះរុញ ០១​គ្រឿង​, អង្ករ​០២​កា​រ៉ុង​, មី​០១​កែស​, ទឹក​សុទ្ធ​០២​កែស​, ទឹកក្រូច​០២​កែស​, ទឹកដោះគោឆៅ​០១​យួរ​, ទឹកស៊ីអ៊ីវ​០១​យួរ​, ទឹកត្រី​០១​យួរ​, សាច់ក្រក​០១​គីឡូក្រាម​, សាច់ជ្រូក​ផាត់​០.៥០​គីឡូក្រាម​, ត្រីងៀត​០១​គីឡូក្រាម​, ប្រេងឆា​ដប​ធំ​០១​ដប​, សៀង​ខ្មែរ​០១​យួរ​,​ត្រីខកំប៉ុង​០២​យួរ​,​អំបិល​០២​គីឡូក្រាម​,​ម្សៅ​សាប៊ូ​០១​ថង់​,​សាប៊ូ​ដុស​ខ្លួន​០១​ដុំ​, ថ្នាំ​ដុសធ្មេញ​០២​ប្រអប់​, ម៉ាស់​០៤​ប្រអប់​, ច្រាស់​ដុសធ្មេញ​០៥​ដើម​, ថ្នាំ​ដុសធ្មេញ​០២​ប្រអប់​, កន្សែងពោះគោ​០១, មុង​០១,​ភួយ​០១​។ ក្នុងឱកាស​នោះ​លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ឧបត្ថម្ភ​បន្ថែម​នូវ​ថវិកា​ចំនួន ៣០០,០០០​រៀល ដល់​ក្រុមការងារ​យុវជន​សង្កាត់ ដែល​បាន​មក​ចូលរួម​ក្នុង​ដំណើរ​ចុះ​សាកសួរ​សុខទុក្ខ​នេះ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.