ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក អ៊ុំ រាត្រី វាយតម្លៃខ្ពស់ចំពោះខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកន្លងមក ដែលយកជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់ទាំង៩ក្រុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ

លោក អ៊ុំ រាត្រី វាយតម្លៃខ្ពស់ចំពោះខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនកន្លងមក ដែលយកជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់ទាំង៩ក្រុងស្រុក ក្នុងខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី ​ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សប្រជាជនទាំងអស់ ដែលកន្លងមក បានខិតខំប្រឹងប្រែង រហូតទទួលជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់ទាំង៩ក្រុងស្រុក ដូច្នេះត្រូវបន្តយកជ័យជម្នះនេះ សម្រាប់ការរបោះឆ្នោតសភាខាងមុខនេះបន្តទៀត។

លោកបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធអាគារទីស្នាក់ការគណបក្សឃុំឬស្សីក្រោក ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក ខេងស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត, លោកឧកញ៉ា នូ ស៊ីថា ប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំឬស្សីក្រោក, លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី រដ្ឋបាលស្រុក រដ្ឋបាលឃុំ មន្ត្រី និងប្រជាពលរដ្ឋជាច្រើននាក់។

លោកស្រី ជិម សៅឌី ប្រធានគណៈកម្មកាធិការគណបក្សឃុំឬស្សីក្រោក បានអានរបាយការណ៍សាងសង់អគារទីស្នាក់ការគណបក្សឃុំថា តួអាគារមានទំហំ ៤៣៧.៥១ម៉ែត្រការ៉េ មានបណ្តោយ ២២.៣៥ម៉ែត្រការ៉េ ទទឹង១៤.២៥ម៉ែត្រការ៉េ ស្ថិតក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ចំណាយអស់ទឹកប្រាក់សរុប ១៦២.៩០០ដុល្លារ។

លោកឧកញ៉ា នូ ស៊ីថា បានថ្លែងថា អគារទីស្នាក់ការគណបក្សឃុំឬស្សីក្រោក បានកើតឡើងនេះដោយសារតែលោក និងសហការីទាំងអស់ ព្រមទាំងសប្បុរសជន បានផ្តល់គំនិតផ្ដួចផ្ដើមលះបង់កម្លាំងកាយចិត្ត ចំណាយពេលវេលា និងឧបត្ថម្ភថវិកាកសាងអគារទីស្នាក់ការ រួមទាំងសមិទ្ធផលជាច្រើន ចេញជារូបរាងគួរជាទីមោទនៈក្រៃលែងនេះ។

ជាងនេះទៅទៀតគណបក្សឃុំ នឹងបន្តខិតខំប្រឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុង អនុវត្តតាមគោលនយោបាយរបស់គណបក្ស ថែរក្សាសមាជិកចាស់ និងពង្រឹងសមាជិកថ្មី និងខិតខំធ្វើអំពើល្អដើម្បីឲ្យប្រជាពលរដ្ឋស្រឡាញ់គាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បន្តទៀត។

ក្នុងនោះលោក អ៊ុំ រាត្រី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារសង្គម មនុស្សធម៌ និងការងារគណបក្ស និងធ្វើការវាយបកលើបច្ចាមិត្តយ៉ាងសកម្មផងដែរកន្លងមក។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី បានជំរុញ និងក្រើនរំលឹកដល់ក្រុមការងារគណបក្សប្រជាជន ខេត្ត ក្រុង ស្រុក និងក្រុមការងារយុវជនសកម្មជនឃុំសង្កាត់ទាំងអស់ បន្តសកម្មភាព ជាសេនាធិការជូនគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើសកម្មភាពចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ក្នុងសហគមន៍ និងបន្តធ្វើអំពើល្អ សកម្មភាពមនុស្សធម៌ គ្រប់កាលៈទេសៈផងដែរ។

លោកក៏បានផ្តាំផ្ញើរដល់​ក្រុមការងារទាំងអស់ ​ត្រូវ​ចូល​រួម​ជួយ​សកម្មភាព​ក្នុង​មូលដ្ឋាន និងត្រូវជួយផ្សព្វផ្សាយនូវសមិទ្ធផលរបស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែ​រក្សា​ឲ្យ​បាន​នូវសុខសន្តិភាពដែលមានមកដល់បច្ចុប្បន្ននេះផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.