ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ទិវានៃក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់បុរសម្នាក់ ពិការជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍!

ទិវានៃក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់បុរសម្នាក់ ពិការជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទិវានៃក្តីស្រឡាញ់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួយឧបត្ថម្ភ ដល់បុរសម្នាក់ ពិការជើងមួយចំហៀងដោយសារគ្រោះថ្នាក់ចរាចរណ៍!

 

 

ទិវានៃក្តីស្រឡាញ់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយជា សម្ភារ: និងថវិកា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូន បុរសពិការម្នាក់ ឈ្មោះ សយ ពិសិដ្ឋ អាយុ៣៤ឆ្នាំ រស់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទើបតែចេញពីមន្ទីរពេទ្យ ព្រោះតែគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តបុក ពេលដែលខ្លួនកំពុងជិះម៉ូតូ បណ្តាលឱ្យមានរបួសបែកឆ្អឹងសន្លាក់ក្បាលជង្គង់ខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ក្រុមការងារ នាំយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែដោយជើងឆ្វេងគាត់មានសភាពធ្ងន់ធ្ងរពេកមិនអាចព្យាបាលបាន ទើបចាំបាច់ត្រូវកាត់ចេញ ដើម្បីសង្គ្រោះជីវិត។

អំណោយដែលក្រុមការងារបានយកប្រគល់ជូនដល់លោក សយ ពិសិដ្ឋ រួមមានថវិកាចំនួន ១,០០០,០០០ រៀល, រទេះរុញ ០១គ្រឿង, អង្ករ០២ការ៉ុង, មី០១កែស, ទឹកសុទ្ធ០២កែស, ទឹកក្រូច០២កែស, ទឹកដោះគោឆៅ០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ទឹកត្រី០១យួរ, សាច់ក្រក០១គីឡូក្រាម, សាច់ជ្រូកផាត់០.៥០គីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, ប្រេងឆាដបធំ០១ដប, សៀងខ្មែរ០១យួរ,ត្រីខកំប៉ុង០២យួរ,អំបិល០២គីឡូក្រាម,ម្សៅសាប៊ូ០១ថង់,សាប៊ូដុសខ្លួន០១ដុំ, ថ្នាំដុសធ្មេញ០២ប្រអប់, ម៉ាស់០៤ប្រអប់, ច្រាស់ដុសធ្មេញ០៥ដើម, ថ្នាំដុសធ្មេញ០២ប្រអប់, កន្សែងពោះគោ០១, មុង០១,ភួយ០១។ ក្នុងឱកាសនោះលោកវរសេនីយ៍ឯក សៀ ទីន ក៏បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន ៣០០,០០០រៀល ដល់ក្រុមការងារយុវជនសង្កាត់ ដែលបានមកចូលរួមក្នុងដំណើរចុះសាកសួរសុខទុក្ខនេះផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.