ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

«ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០» ឯកសារយុទ្ធសាស្រ្តដឹកនាំអនុវត្តលើកដំបូង របស់ក្រសួងសេដ្ឋកិច្ច ត្រូវបានផ្សព្វផ្សាយជាផ្លូវការ

«ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០» ឯកសារយុទ្ធសាស្រ្តដឹកនាំអនុវត្តលើកដំបូង របស់ក្រសួងសេដ្ឋកិច្ច ត្រូវបានផ្សព្វផ្សាយជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំពិធីផ្សព្វផ្សាយ «ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ២០៣០» ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការអង្គភាពក្រោមឱវាទក្រសួង, អង្គភាពចំណុះពាក់ព័ន្ធ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទំាង ២៥ រាជធានី-ខេត្ត សរុបចំនួនប្រមាណ២៥០រូប។

«ចក្ខុវិស័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០៣០» ជាឯកសារយុទ្ធសាស្រ្តដឹកនាំអនុវត្តលើកដំបូង ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា និងគោលដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល។

នៅឆ្នាំ ២០៣០, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព គុណវុឌ្ឍិគ្រប់គ្រាន់ ជំនាញវិជ្ជាជីវៈខ្ពស់ សកម្ម និងបុរេសកម្ម ស្អាតស្អំ និងសុចរិត ក្នុងការបំពេញបេសកកម្មស្នូល និងពាក់ព័ន្ធដែលច្បាប់កំណត់ និងរាជរដ្ឋាភិបាលប្រគល់ ជូនប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវ ចូលរួមវិភាគទានឲ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ។

គ្រប់តួអង្គពាក់ព័ន្ធត្រូវតម្កល់ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវ «គុណតម្លៃស្ថាប័ន» នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន៖ ក្រមសីលធម៌វិជ្ជាជីវៈ, ស្មារតីបុរេសកម្ម, ប្រតិតុល្យការ, ប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, នវានុវត្តន៍ និង គុណាធិបតេយ្យ នៅគ្រប់ពេលបំពេញមុខងារ និងភារកិច្ច ទាំងថ្នាក់ដឹកនាំ, បុគ្គលិក, ក៏ដូចជា មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជាមគ្គទេសក៍បង្ហាញផ្លូវ, «ចក្ខុវិស័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» បានរៀបចំក្របខណ្ឌយុទ្ធសាស្រ្ត កំណត់យន្តការអនុវត្ត និងការទទួលខុសត្រូវច្បាស់លាស់ និងតម្រូវឲ្យមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី រាជការគ្រប់លំដាប់ថ្នាក់ នៅគ្រប់ដំណាក់កាលអនុវត្ត ។
អង្គភាពក្រោមឱវាទ និងស្ថាប័នក្រោមអាណាព្យាបាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរៀបចំ និងអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ស្ថាប័ន ៣ ឆ្នាំរំកិល និងត្រូវពង្រឹងសមត្ថភាពស្ថាប័ននៃអង្គភាពនីមួយៗ ឲ្យបានកាន់តែប្រសើរ រួមជាមួយនឹងយន្តការសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃគ្រប់ជ្រុងជ្រោយ ចាប់តាំងពីកម្រិតនយោបាយ រហូតដល់កម្រិតបច្ចេកទេស ។

ជាមួយគ្នានេះ, សម្រាប់ការបង្កើនប្រសិទ្ធភាព នៃការអនុវត្តមុខងារ និងភារកិច្ច, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវជំរុញកសាងមូលដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិធន់មាំ; ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ទ្រព្យសម្បត្តិរដ្ឋឆ្ពោះទៅឧត្តមានុវត្តន៍; កសាងប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ; និង ជំរុញបរិវត្តកម្មឌីជីថល, កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ។ ដើម្បីសម្រេចបានតាមគោលបំណងទាំង២នេះ, គោលដៅចំនួន៧, យុទ្ធសាស្ត្រគន្លឹះចំនួន៣១ និង ការងារអាទិភាពចំនួន១៤៦ ត្រូវបានដាក់ចេញក្នុងក្របខណ្ឌយុទ្ធសាស្រ្ត ដោយកំណត់អំពីអង្គភាពជំនាញ ដែលទទួលបន្ទុករៀបចំ និងអនុវត្ត ជាមួយនឹងពេលវេលាកំណត់ច្បាស់លាស់ ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចប្រឹងប្រែងកន្លងមក ដល់ក្រុមការងាររៀបចំចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កម្រិតថ្នាក់ដឹកនាំ កម្រិតបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មដើម្បីសម្រេចបាននូវ «ចក្ខុវិស័យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ ២០៣០» ឱ្យក្លាយជាឯកសារយុទ្ធសាស្ត្ររយៈពេលវែង, ជាសមិទ្ធផលផែនការនីយកម្មយុទ្ធសាស្ត្រថ្មី ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.