ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

កិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តកែប អាណត្តិទី៣

(ខេត្តកែប)៖ កាលពីរសៀលថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប​​ បានអញ្ចេីញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៤​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប​ អាណត្តិទី៣​ ក្រោមវត្តមានអញ្ចេីញចូលរួមពីសំណាក់​ ឯកឧត្តម​ បណ្ឌិត​ សោម​ ពិសិដ្ឋ​ អភិបាល​ នៃគណៈអភិបាលខេត្ត​។

​ក្នុងនាមជាប្រធាន​ ដឹកនាំ​កិច្ចប្រជុំនារសៀលនេះ ឯកឧត្តម សំ សារីន​ បានលេីកយកនូវរបៀបវារៈចំនួន០៧​ ដើម្បីដាក់ជូនអង្គប្រជុំ ពិនិត្យ ពិភាក្សា និងអនុម័ត ៖
១- ពិនិត្យ ពិភាក្សា​ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៣​ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ កាលពីថ្ងៃចន្ទ​ ១០រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក​ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៣
២-​ របាយការណ៍វឌ្ឍនភាពរបស់គណ:កម្មាធិការ​នានារបស់ក្រុមប្រឹក្សាខេត្ត៖
-​ គណៈកម្មាធិការ​លទ្ធកម្ម​
-​ គណ:កម្មការសុរិយោដីខេត្ត
-​ គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី​ និងកុមារ​
-​ របាយការណ៍ប្រចាំខែរបស់ការិយាល័យប្រជាពលរដ្ឋ​ របស់រដ្ឋបាលខេត្ត​
៣-​ ពិនិត្យ​ ពិភាក្សា​ និងអនុម័ត​សេចក្តី​ព្រាងសៀវភៅកម្មវិធីបិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥)
៤-​ ពិនិត្យ​ ពិភាក្សា​ និងអនុម័តសេចក្ដីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦)​ របស់រដ្ឋបាលខេត្ត
៥-​ សេចក្ដីព្រាងរបាយការណ៍​ ស្ដី​ពី​ សកម្មភាព​សំខាន់​ៗ​ ដែលបានអនុវត្តន៍ដោយ​ គណៈអភិបាល​ខេត្ត​ ក្នុងចន្លោះកិច្ចប្រជុំសាមញ្ញលេីកទី៤៣​ ដល់កិច្ចប្រជុំសាមញ្ញលេីកទី៤៤​ របស់​ក្រុម​ប្រឹក្សា​ខេត្ត​
៦-​ ពិនិត្យ ពិភាក្សា និងអនុម័តលេីសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករា​ និងលើកទិសដៅអនុវត្តខែបន្ទាប់​ របស់រដ្ឋបាលខេត្ត
៧-​ បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនារសៀលនេះដែរ ក៏មានការអញ្ចេីញចូលរួម​ពីសំណាក់ លោក លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សា​ខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត​ នាយក​ នាយករងរដ្ឋបាលសាលាខេត្ត​ នាយក​ នាយិកាទីចាក់ការអង្គភាពសាលាខេត្ត​ ប្រធានការិយាល័យប្រជាពលរដ្ខខេត្ត ប្រធានមន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ មន្ត្រី​ព័ត៌មាន​រដ្ឋបាល​ខេត្ត​ និងមន្ត្រីទទួលបន្ទុកបូកសរុបរបាយការណ៍ផងដែរ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.