ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

(កំពង់ចាម) ៖នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ របស់វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។

ក្នុងពិធីបើកបវេសនកាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បញ្ញា និងស្មារតី ក្នុងការបំពេញតួនាទី ភារកិច្ច និងបេសកកម្មរបស់ខ្លួន ជូនជាតិមាតុភូមិក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពវិជ្ជាជីវៈ គឺជាអាទិភាពធំបំផុត ដែលសាលាត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការតម្រង់ទិសដល់និស្សិតឱ្យចាប់យកអ្វីដែលខ្លួនស្រលាញ់ និងបណ្តុះបណ្តាលធនធានមនុស្សឱ្យមានទាំងចំណេះដឹង ចំណេះធ្វើ និងសីលធម៌សង្គម ហើយឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។

សាលាក៏ត្រូវដឹកនាំនិស្សិតឱ្យអនុវត្តជាក់ស្តែង និងផ្តល់នូវជំនាញបន្ថែមដូចជាភាសាអង់គ្លេស កុំព្យុទ័រ និងអាចបន្តការសិក្សានៅក្រៅប្រទេសបន្ថែម ក្នុងការលើកកម្ពស់សមត្ថភាព ដោយមិនគ្រាន់តែជាការដាំដុះបង្កបង្កើនផលទេ តែនិស្សិតអាចទទួលបានការងារល្អ អនាគតល្អក្នុងវិស័យកសិកម្ម និងអាចនឹងក្លាយជាថៅកែនៅពេលអនាគតផងដែរ។ លើសពីនេះទៀត សាលាត្រូវពិនិត្យលទ្ធភាពបន្ថែមពីការកែច្នៃរបស់ដែលមានស្រាប់ ដើម្បីទទួលបាននូវតម្លៃបន្ថែម បង្កើនប្រាក់ចំណេញ ដែលអាចជួយដល់និស្សិត និងកសិករផងដែរ។ មុខវិជ្ជាសេដ្ឋកិច្ច គឺសំខាន់ ដែលសាលាត្រូវធ្វើយ៉ាងណាឱ្យនិស្សិតអាចយល់ដឹងពីទីផ្សារការងារ។ យ៉ាងណាមិញ សាលាត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព កសាងកេរ្តិ៍ឈ្មោះ និងបង្កើនចំណូល ដើម្បីរក្សានិរន្តរភាពសេដ្ឋកិច្ច និងមានលំនឹងខ្លួនឯង។

សូមជម្រាបជូនថា វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម គឺជាគ្រឹះស្ថានសាធារណៈមួយក្នុងចំណោមគ្រឹះស្ថានសាធារណៈទាំងបី ដែលបណ្តុះបណ្តាលជំនាញកសិកម្ម។ វិទ្យាស្ថានជាតិកសិកម្ម កំពង់ចាម មានបណ្តុះបណ្តាលអ្នកបច្ចេកទេសកសិកម្មគ្រប់កម្រិតដូចជា វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រនិងវេជ្ជសាស្ត្រសត្វ វិទ្យាសាស្ត្រដំណាំកៅស៊ូ វិទ្យាសាស្ត្រជលផល និងសេដ្ឋកិច្ចនិងគ្រប់គ្រង ព្រមទាំងមានស្ថានីយផលិតកម្មនិងស្រាវជ្រាវផងដែរ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣នេះ សាលាមាននិស្សិតកំពុងសិក្សាសរុប ៥០៤នាក់ ក្នុងនោះស្រី ១៧០នាក់៕

      

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.