ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពលរដ្ឋ១២០គ្រួសារ នៅតំបន់ព្រំដែន នៃស្រុកកំពង់រោទិ៍ ទទួលបានអំណោយពីសប្បុរសជន

ពលរដ្ឋ១២០គ្រួសារ នៅតំបន់ព្រំដែន នៃស្រុកកំពង់រោទិ៍ ទទួលបានអំណោយពីសប្បុរសជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ ប្រជាពលរដ្ឋនៅតំបន់ព្រំដែនចំនួន១២០គ្រួសារ ទទួលបានអំណោយពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុនឡាក់គី៨៩ និងរ៉ូប៊ី ក្នុងថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ស្ថិតនៅក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ពិធីចែកអំណោយដល់ប្រជាពលរដ្ឋនេះ មានការចូលរួមពីលោក សុច ពិសី អភិបាលស្រុកកំពង់រោទិ៍ លោកមេឃុំ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក លីម គឹមសេង បានថ្លែងថា «ខ្ញុំស្រឡាញ់ប្រជាពលរដ្ឋខ្មែរ ដូចប្រជាពលរដ្ឋខ្ញុំដែរ ព្រោះការគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា ហើយកម្ពុជាមានសុខសន្តិភាពពេញលេញ ប្រកបដោយ ស្នាមញញឹម និងសេចក្តីសង្ឃឹម ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោក លីម គឹមសេង បានរំលឹកថា រយៈកាលកន្លងមក លោក និងក្រុមការងារ តែងតែចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបាន រកការងារជូនប្រជាពលរដ្ឋខ្មែរមានការងារធ្វើ ហើយទទួលបានប្រាក់បៀវត្សសមរម្យ។

បន្ថែមលើសពីនេះក៏បានជួយដល់អាជ្ញាធរភូមិឃុំស្រុកផងដែរ។ ជាក់ស្តែងនៅថ្ងៃនេះ បានចែកជូនអំណោយដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រចំនួន១២០គ្រួសារ និងឧបត្ថម្ភដល់លោកនាយកសាលាចំនួន៧សាលា និងព្រះសង្ឃចំនួន៥ វត្តបន្ថែមទៀត ហើយក៏បានកសាងផ្លូវលំ សាលារៀន ទីអារាមវត្ត សង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រមួយចំនួននៅក្នុងស្រុកកំពង់រោទិ៍។

លោកបានបញ្ជាក់ថា ការចែកអំណោយដល់ពលរដ្ឋក្រីក្រនៅតំបន់ព្រំដែននេះ មិនមែនជាលើកទី១នោះទេ ក្រុមហ៊ុនលោកតែងតែធ្វើពិធីចែកទានជារៀងរាល់ឆ្នាំ។

លោកបានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ជូនកូនៗ ទៅសាលារៀនដើម្បីបានសិក្សារៀនសូត្រឲ្យបានគ្រប់ៗគ្នា ព្រោះមានតែចំណេះដឹងទេដែលអាចប្រែក្លាយវាសនា អនាគតឲ្យល្អប្រសើរបាន។ ព្រមជាមួយគ្នានេះ សូមថែរក្សាសុខភាពឲ្យបានល្អហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាតពិសារទឹកដាំពុះ ហូប ស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារ ជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.