ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
នាយប៉ុស្តិ៍ច្រករបៀងព្រំដែនសំរោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនខុសច្បាប់ទៅវៀតណាមយ៉ាងគំហុកទាំងយប់ទាំងថ្ងៃ! ==> អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ!

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធបណ្ណាល័យនៃក្តីស្រឡាញ់ ក្នុងទិវានៃក្តីស្រឡាញ់សម្រាប់ក្មួយៗសិស្សានុសិស្ស និស្សិតនៅក្នុងស្រុកខ្សាច់កណ្ដាល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធបណ្ណាល័យនៃក្តីស្រឡាញ់ ក្នុងទិវានៃក្តីស្រឡាញ់សម្រាប់ក្មួយៗសិស្សានុសិស្ស និស្សិតនៅក្នុងស្រុកខ្សាច់កណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធបណ្ណាល័យនៃក្តីស្រឡាញ់ ក្នុងទិវានៃក្តីស្រឡាញ់សម្រាប់ក្មួយៗសិស្សានុសិស្ស និស្សិតនៅក្នុងស្រុកខ្សាច់កណ្ដាល

បណ្ណាល័យមួយខ្នងស្ថិតនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលផ្ដួចផ្ដើមកសាងដោយអ្នកឧកញ៉ា ជាម ឃុនណាត និងលោកជំទាវព្រមទាំងសប្បុរសជនដទៃទៀតត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់សប្បុរសជន លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូបទៀតមានថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់ថា កម្ពុជាយើងគឺមានភាពរីកចម្រើនខ្លាំង មិនមែនតែត្រឹមតែនៅក្នុងខេត្តកណ្ដាលយើងនេះទេ គឺនៅគ្រប់ទីកន្លែងទូទាំងប្រទេស ព្រោះថាលោកជំទាវចុះធ្វើការជាមួយនឹងលោកតាលោកយាយអ៊ំពូមីងគ្រប់ខេត្តទាំងអស់ ទាំង២៥ រាជធានីខេត្ត ដែលការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងនេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលជាពិសេសគឺសម្ដេចតេជោហ៊ុនសែន គឺមានភាពរីកចម្រើនខ្លាំង។

លោកជំទាវបានបញ្ជាក់បន្ថែមថា នេះគឺជាការកត់សម្គាល់នៅក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជារបស់យើង ហើយមួយទៀតដែលប្អូនៗសិស្សានុសិស្ស និស្សិតបច្ចុប្បន្ននេះគឺមានសំណាងណាស់ ដែលមានឱកាសគ្រប់បែបយ៉ាងទទួលបាននូវការបណ្ដុះបណ្ដាលអប់រំ និងមានបច្ចេកវិទ្យាទំនើបនៅក្នុងការសិក្សា។ ជាក់ស្ដែង ការសាងសង់បណ្ណាល័យនេះ និងលើកទឹកចិត្តឱ្យប្អូនៗ ក្មួយៗ ជាសិស្សានុសិស្ស កុមារា និង កុមារី ដែលជាទំពាំងស្នងឫស្សី ទៅអនាគតនូវគំនិតនៃការរៀនមួយជីវិត ដែលមិនសំដៅតែទៅលើការរៀន តែនៅក្នុងថ្នាក់រៀននោះទេ ប៉ុន្តែសំដៅ ដល់ការរៀនអាន ជាពិសសតាមរយៈការបណ្ដុះចិត្តនៃការស្រលាញ់ នឹងចូលចិត្តអានសៀវភៅព្រមទាំងស្ទះស្វែង នឹងពុះពារក្នុងការស្វែងរកចំណេះដឹង និងចំណេះធ្វើ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន។

លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះលោកឧកញ៉ា និងលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានចំណាយ ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់ បណ្ណាល័យនៃក្តីស្រលាញ់ ចេញជារូបរាងឡើង ដូចដែលយើងបានឃើញទាំងអស់ជូនពេលនេះដើម្បីជាប្រយោជន៍ដល់ប្អូនក្មួយៗសិស្សានុសិស្សសិក្សាស្រាវជ្រាវ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.