ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុក និងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពិធីសំណេះសំណាលជាមួយមន្ត្រីតាំងស៊ប់

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុក និងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពិធីសំណេះសំណាលជាមួយមន្ត្រីតាំងស៊ប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងក្រុង ស្រុក និងអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងពិធីសំណេះសំណាលជាមួយមន្ត្រីតាំងស៊ប់

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុង ស្រុក និងប្រកាសចូលកាន់តំណែងអនុប្រធានមន្ទីររៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសំណេះសំណាលជាមួយមន្ត្រីតាំងស៊ប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត ដែលពិធីនេះបានរៀបចំឡើងនៅឯសាលាខេត្តកំពត។

យោងប្រកាសលេខ ១០៨៨ ប្រក ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃបានសម្រេច តែងតាំងមន្ត្រីរាជការចំនួន ១៨រូប ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក នៅក្នុងខេត្ត កំពត ដូចមានរាយនាមខាងក្រោមៈ

១- លោក ប៊ុត ចាន់រតនា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងក្រុងបូកគោ
២- លោក គឹម បញ្ញា ឋានន្តរស័កិ្តអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងក្រុងបូកគោ
៣- លោក សៅ មឿន ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៥ ជាអភិបាលរងក្រុងកំពត
៤- លោក ស៊ិន ពេជ្រ ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាអភិបាលរងក្រុងកំពត
៥- លោក យិន សុខថារិទ្ធ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងស្រុកកំពង់ត្រាច
៦- លោក ពិន សីហា ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងស្រុកកំពង់ត្រាច
៧- លោក បេន សុភីម៉ា ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ១ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ជាអភិបាលរងស្រុកឈូក
៨- លោក ពុយ បូរ៉េន ឋានន្តរស័ក្ដិក្រូបង្រៀនកម្រិតមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៦ នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងស្រុកឈូក
៩- លោក អ៊ុង ចន្ទតារម្យ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកអង្គរជ័យ
១០- រលាក យ៉ត សូវី ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលវងស្រុកអង្គរជ័យ
១១- លោក មូល សុធា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ៤ ជាអភិបាលរងស្រុកទឹកឈូ
១២- លោក ទុយ រុំ ឋានន្តរស័ក្ដិអនុមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងស្រុកទឹកឈូ
១៣- លោក ភុំ ចាន់ថុល ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ២ ជាអភិបាលរងស្រុកជុំគិរី
១៤- លោក អ៊ូ រ៉ាឌី ឋានន្តរស័ក្តិគ្រូបង្រៀនកម្រិកមូលដ្ឋានដើមខ្សែពិសេស ថ្នាក់លេខ៥ នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតមូលដ្ឋាន ជាអភិបាលរងស្រុកជុំគិរី
១៥- លោក ឈុំ ឆាយា ឋានន្តរស័ក្ដិនាយក្រមការ ថ្នាក់លេខ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ជាអភិបាលរងស្រុកដងទង់
១៦- លោក ហេង ស៊្រុន ឋានន្តរស័ក្កិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងស្រុកដងទង់
១៧- លោក សុខ មករា ឋានន្តរស័ក្កិអនុមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងស្រុកបន្ទាយមាស
១៨- លោកស្រី សំរិទ្ធ សុភាណា ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ ជាអភិបាលរងស្រុកបន្ទាយមាស។

តាមរយៈលិខិតលេខ ០០៨/២៣ ដក.តត របស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្រេចតែងតាំងលោក ព្រាប សុផាត ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.