ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

បណ្ណាល័យ នៃក្តីសង្ឃឹម ស្ថិតនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

បណ្ណាល័យ នៃក្តីសង្ឃឹម ស្ថិតនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បណ្ណាល័យ នៃក្តីសង្ឃឹម ស្ថិតនៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន រកាជន្លឹងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(ខេត្តកណ្ដាល)៖ ថ្លែងនៅក្នុងពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្ណាល័យ នៃក្តីសង្ឃឹម នៅក្នុងអនុវិទ្យាល័យ ហ៊ុន សែន ស្ថិតនៅ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសហគមគ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ (TYDA) បានអបអរសាទរចំពោះសមិទ្ធផលថ្មីសម្រាប់ស្រុកខ្សាច់កណ្ដាល និងបានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានលះបង់ថវិកាផ្ទាល់ខ្លួនរួមគ្នាកសាងបណ្ណាល័យថ្មី១ខ្នងនេះឡើង សម្រាប់សិស្សានុសិស្សបានសិក្សារៀនសូត្រ និងស្រាវជ្រាវបង្កើនចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

លោកជំទាវបានបន្តថា បណ្ណាល័យនេះគឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំនៅក្នុងស្រុកខ្សាច់កណ្ដាល ។ លោកជំទាវបានលើកទឹកចិត្តដល់សិស្សានុសិស្ស សូមខិតខំរៀនសូត្រ កុំបោះបងការសិក្សា ត្រូវបន្តរៀនឲ្យបានខ្ពង់ខ្ពស់ ត្រូវមានមានសីលធម៌ និងគុណធម៌ ហើយសិស្សានុសិស្សបើចង់ឱ្យរៀនពូកែ ត្រូវអានសៀវភៅ និងសិក្សាស្រាវជ្រាវបន្ថែមឱ្យបានច្រើន ពីព្រោះវាជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បណ្ណាល័យនៃក្តីស្រឡាញ់ គឺជាកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនសិស្សានុសិស្សក្នុងស្រុកខ្សាច់កណ្តាល នៅក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ បណ្ណាល័យនេះ នឹងក្លាយជាឃ្លាំងនៃចំណេះវិជ្ជា សម្រាប់ការសិក្សាស្រាវជ្រាវ ក្រេបជញ្ជក់ ចំណេះដឹង បណ្ណាល័យនេះ ប្រៀបបាននឹងការផ្ដល់នូវក្តីសង្ឃឹម នូវការអភិវឌ្ឍសមត្ថភាពចំណេះដឹងបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស នៅក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល។

ឯកឧត្ដមអភិបាលខេត្តបានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានមានឱកាសជួបជុំគ្នា សម្ពោធដាក់ឱ្យប្រើប្រាស់បណ្ណាល័យនៃក្តីសង្ឃឹមនេះបាន ដោយសារម្លប់ដ៏ត្រជាក់ នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែង ឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែរធ្វើឱ្យប្រទេសជាតិមនការអភិវឌ្ឍឥតឈប់ឈរ មានស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជា ពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃ ប្រវត្តិសាស្ត្រកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណ សន្តិភាព និងរួមគ្នាការពារសន្តិភាពមួយនេះឲ្យបានជាមួយរាជរដ្ឋាភិបាលជានិរន្តតទៅ។

សូមជម្រាបថា បណ្ណាល័យនៃក្តីស្រឡាញ់ បានចាប់ផ្តើមកសាងក្នុងខែវិច្ឆិកា ឆ្នាំ២០២០ និងបញ្ចប់ការសាងសង់ក្នុងខែមករា ឆ្នាំ ២០២១ ដោយបានបំពាក់គ្រឿងសង្ហារិម សំភារៈ និងសៀវភៅជាច្រើនមុខ បម្រើដល់ការសិក្សា ស្រាវជ្រាវរបស់សិស្ស ដោយចំណាយអស់ទឹកប្រាក់សរុប ៩ម៉ឺន ៨ពាន់ ៩៧៥ ដុល្លារ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.