ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេច​ធិបតី​៖ ខួប ២០ ឆ្នាំ នៃ​ការ​បញ្ជូន​កងកម្លាំង​កម្ពុជា​ទៅ​ចូលរួម​បំពេញបេស​ក​កម្មរ​ក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក៏​ជា​ខួប ២០ ឆ្នាំ នៃ​ជោគជ័យ​ក្នុង​ការផ្លាស់ប្តូរ​កម្ពុជា​ទៅ​ជា​កម្ពុជា​ថ្មី​ដែល​បាន និង កំពុង​ដើរ​តួនាទី​សំខាន់ ក្នុង​ការរក្សា​សណ្តាប់ធ្នាប់​តំបន់ និង សកល​, ក៏ដូចជា ការការពារ​សន្តិភាព​ពិភពលោក​ ==> សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ

​ពិធី​បញ្ចូល​សមាជិក​ថ្មី​នៃ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ពិធី​អបអរសាទរ​បញ្ចូល​ស​មាជិក​ថ្មី នៃ​គណបក្ស​ប្រជាជន ចំនួន​១២០​រូប​នៅ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ត្រូវបាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៧ ក្រោម​វត្តមាន​លោក ចាន់ ចេស្ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណបក្ស ប្រជាជន​ខេត្ត​កំពត​។​

​មានប្រសាសន៍ ពន្យល់​ទៅកាន់​សមាជិក​ថ្មី​ខាងលើ លោក​បាន​លើកឡើង​ថា​៖ «​កាល​គ្រា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០១៧​កន្លងមក ប្រជាពលរដ្ឋ​ភាគច្រើន មិនមែន​ស្រឡាញ់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ ប៉ុន្តែ​ពួកគាត់​ភាគច្រើន​ស្រឡាញ់ អ្នក​ឈរឈ្មោះ​ជា​មេឃុំ​ក្នុង​មូលដ្ឋាន​ខ្លួន​ប៉ុណ្ណោះ​។ ហើយ​នៅពេល​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​រំលាយ​ដោយ​សាលដិកា​តុលាការ​កំពូល សមាជិក​បក្ស​ទាំងអស់​ត្រូវ​បាត់បង់​មុខតំណែង​តួនាទី និង​សុពលភាព​ការងារ​អស់​ហើយ​។

​ដូច្នេះ​មានតែ​ការចូល​មក​រួមរ​ស់ជី​វ​ភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​ទេ ទើប​អាច​ធ្វើឲ្យ​បងប្អូន​ដែល​ជា អតីត​មេឃុំ ជំទប់ និង​សមាជិក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់់នោះ​មានឱកាស​អាច​បន្ត​បម្រើ និង​បំពេញ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​តាម​សេចក្តី​ទុកចិត្ត ដែល​ប្រជាពលរដ្ឋ​ទាំងនោះ បាន​បោះឆ្នោតឲ្យ​»​។​

​លោក ចាន់ ចេស្តា បាន​មានប្រសាសន៍​បន្ត​ថា ការសម្រេចចិត្ត​របស់​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​នេះ គឺ ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​បំផុត មិនមែន​ជា​ការ​ក្បត់​នឹង​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ដែល​ខំ​បោះឆ្នោត​គាំទ្រ​ខ្លួន​ឡើយ​។​

​លោក​ប្រធាន​គណបក្ស​ខេត្ត ក៏​បាន​កោតសរសើ​រដល់​សមាជិក​ថ្មី​ទាំងអស់ ដែល​បាន​មើលឃើញ​ពី​ទង្វើ​ក្បត់​ជាតិ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រួម​និង​បក្សពួក​របស់​ខ្លួន​។ ហើយ​បាន​ចាត់ទុក​ការស្ម័គ្រចិត្ត មក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន គឺជា​កា​គិតគូរ​ខ្ពស់​ដ៏​ត្រឹមត្រូវ​របស់​បងប្អូន​ស​មាជិក​ថ្មី​ដើម្បី​រួម​ជា​កម្លាំង​សាមគ្គី​ជួយ​គ្នា​បន្ត​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​យើង ក៏ដូចជា​នៅ​ក្នុង​មូលដ្ឋាន​របស់់ខ្លួន​ឲ្យបាន​កាន់​តែ​រីកចម្រើន​ថែម​ទៀត​តទៅ​ថ្ងៃ​អនាគត ។

​លោក ចាន់ ចេស្តា ក៏​បាន​ផ្ដាំផ្ញើ​ដល់​សមាជិក​ថ្មី​ចាប់ពី​ថ្ងៃ​ប្រកាស​នេះ​ទៅ យើងទាំងអស់គ្នា​ជា​សមាជិក​បក្ស​តែ​មួយ​ហើយ បើ​នរណា​ម្នាក់​មាន​តំណែង​អ្វី ហើយ​ក្រោយ​ការប្រកាស​ជា​ផ្លូវការ​របស់​ក្រសួង​មហាផ្ទៃ​ដែល​និង​ចេញ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ មិនឃើញ​ឈ្មោះ​របស់​ខ្លួន​ទទួល​តំណែង​តួនាទី​នោះទេ សូម​ដាក់​ពាក្យ​តវ៉ា​មក​គណៈកម្មាធិការ​អចិន្ត្រៃ​បក្ស ឬ​មក​រូបលោក​ផ្ទាល់ ព្រោះ​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់ តែងតែ​គោរព​និង​អនុវត្ត​តាម​អនុសាសន៍​សម្ដេច​តេជោ ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជានិច្ច​។​

​សូមបញ្ជាក់់​ថា ៖ ចាប់តាំងពី​មាន​ការអំពាវនាវ​របស់់ស​ម្ដេច​តេជោ ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​មុន​ថ្ងៃ​រំលាយ​បក្ស​សង្គ្រោះ​ជាតិ  អតីត​សមាជិក​របស់​គណបក្ស​មួយ​នេះ បាន​ប្រញាប់ប្រញាល់​ដោយ​ស្ម័គ្រចិត្ត មក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ស្ទើរតែ​ទាំងអស់ នៅ​ទូទាំង​ប្រទេស​។ ដោយឡែក​សម្រាប់​ខេត្ត​កំពត​មាន​អតីត​សមាជិក​គណបក្ស សង្គ្រោះ​ជាតិ ចំនួន​២៥២​នាក់ មាន​តំណែង មុខងារ តួនាទី ១៤២​នាក់ និង​បម្រុង​១១០​នាក់ បាន​ស្ម័គ្រចិត្ត​មក​ចូល​រួមរស់​ជីវភាព​ន​យោ​បាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕
​ណា​រិទ្ធ​
​

 

r171211a1-(5) r171211a1-(3) r171211a1-(6)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.