ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ជា ចាន់តូ ចូលរួមផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញា​របស់គណបក្សប្រជាជនកម្ពុជា​ ដល់សមាជិក សមាជិកាបក្ស ក្នុងខេត្តកំពង់ធំ

លោក ជា ចាន់តូ ចូលរួមផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញា​របស់គណបក្សប្រជាជនកម្ពុជា​ ដល់សមាជិក សមាជិកាបក្ស ក្នុងខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ធំ)៖​ លោកបណ្ឌិត ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា​ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស​ របស់គណបក្សប្រជាជនកម្ពុជាស្ដីពី​ លទ្ធផលនៃការអនុវត្តគោលនយោបាយឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ នៅខត្តកំពង់ធំ​ ​​នៅថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបណ្ឌិតលើកឡើងថា មហាសន្និបាតបានវាយតម្លៃប្រកបដោយមោទនភាពបំផុត​ ចំពោះសមិទ្ធផលធំៗ​ ជាប្រវត្តិសាស្ត្រ ដែលគណបក្សសម្រេចបានបម្រើប្រទេសជាតិ និងប្រជាជនរយៈពេល៤៤ឆ្នាំកន្លងទៅ បន្ទាប់ពីបានផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

លើមូលដ្ឋាននេះបានបង្ហាញច្បាស់​ អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដ៏ធំធេងនៃកម្ពុជា​ ក្នុងដំណើរឈានទៅមុខ ឥតឈប់ឈរលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍
ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ​របស់គណបក្សប្រជាជនកម្ពុជា ពីការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការគាំទ្រ ជួយឧបត្ថមដ៏ស្មោះសរ ពីសំណាក់​បណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ។

លោកបណ្ឌិតបន្តថា​ គណៈបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា​ ស្គាល់នូវសុខសន្តិភាពពេញលេញ និងរក្សាបានទីផ្សារម៉ាក្រូសេដ្ឋកិច្ច ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋតាមរយៈការបង្កើនទំនាក់ទំនងជាតិ និងអន្តរជាតិ ដើម្បីសម្រេចបានសមិទ្ធផលធំៗលើគ្រប់វិស័យ ឈានទៅសម្រេចចក្ខុវិស័យនៅឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

ជាមួយគ្នានេះ​គណបក្សប្រជាជនកម្ពុជា ក៏បានដាក់​គោលនយោបាយ៨ចំណុចបន្ថែមទៀត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ក្នុងការការពារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈ ការការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម​ ការផ្តល់សេវា​សាធារណៈ​ ជូនប្រជាពលរដ្ឋប្រកបដោយ​ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផល​ ដោយតម្លៃសមរម្យ, បន្តអនុវត្តន៍គោលនយោបាយមិនថ្លៃផាស៊ី លើការលក់ដូរកញ្ច្រែង ល្អី​ តាមទីផ្សារនានាទូទាំងប្រទេស បន្តតម្លើងប្រាក់បៀវត្សគ្រប់ស្ថាប័ន ប្រាក់ឈ្នួលអប្បរមារបស់កម្មករ នយោជិក,លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព​ ប្រកដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន និងពង្រឹងការគ្រប់គ្រងជនបរទេស​អន្តោប្រវេសន៍តាមច្បាប់ជាធរមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.