ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោកអភិបាលស្រុករមាសហែក ចូលរួមបុណ្យផ្ការស្មីសាមគ្គី វត្តក្រញូង ដើម្បីប្រមូលបច្ច័យកសាងកុដិបន្តដែលកំពុងខ្វះខាត

លោកអភិបាលស្រុករមាសហែក ចូលរួមបុណ្យផ្ការស្មីសាមគ្គី វត្តក្រញូង ដើម្បីប្រមូលបច្ច័យកសាងកុដិបន្តដែលកំពុងខ្វះខាត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោកអភិបាលស្រុករមាសហែក ចូលរួមបុណ្យផ្ការស្មីសាមគ្គី វត្តក្រញូង ដើម្បីប្រមូលបច្ច័យកសាងកុដិបន្តដែលកំពុងខ្វះខាត

ខេត្តស្វាយរៀង៖  ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង ព្រះសង្ឃលោកអាចារ្យគណកម្មការព្រមទាំងពុទ្ធបរិស័ទ មណ្ឌលវិបស្សនាធុរៈ វត្តក្រញូង បានមូលមតិគ្នាជាឯកច្ឆ័នផ្តួចផ្តើមធ្វើបុណ្យផ្កាប្រាក់ មហាសាមគ្គីមួយ ដើម្បីប្រមូលបច្ច័យកសាងកុដិបន្ត  ដែលកំពុង សាងសង់សព្វថ្ងៃ ហើយមានការខ្វះខាតបច្ច័យសម្រាប់កសាង។

ការវេរចង្ហាន់បិណ្ឌបាត្រ និងផ្កាប្រាក់មហាសាមគ្គីប្រគេនដល់ព្រះសង្ឃពហូទេវាដា ឆ្លងធ្វើឡើងនៅព្រឹកថ្ងៃទី១២ខែកុម្ភ:ឆ្នាំ២០២៣ស្ថិតនៅវត្តក្រញូងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែកដោយមានការចូលរួមពីសំណាក់លោកស៊ូម៉ុល អភិបាលស្រុករមាសហែក លោកតំណាងអភិបាលស្រុករំដួល លោកលោកស្រី ឧបាសក ឧបាសិកា ទាយក ទាយិកានិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ពីទីជិត ទីឆ្ងាយ និងលោកតា លោកយាយ ចំណុះជើងវត្តក្រញូងយ៉ាងច្រើនកុះករផងដែរ ។

ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង បានមានថេរដីកាថា ការផ្តួចផ្តើមប្រារព្ធធ្វើពិធីបុណ្យផ្ការស្មីសាមគ្គី ឡើងដោយមានការចូលរួមព្រះសង្ឃ អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តគឺ
ដើម្បីប្រមូលបច្ច័យកសាងកុដិបន្ត ដែលមានបណ្តោយ ៦០ម៉ែត្រ និងទទឹង ១១ម៉ែត្រដែលកំពុង សាងសង់សព្វថ្ងៃ ហើយមានការខ្វះខាតបច្ច័យសម្រាប់កសាងនាថ្ងៃនេះ
ទៅយ៉ាងរលូនដោយព្រះអង្គសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះលោក លោកស្រី និងញាតិញោមមកពីទីជិត ទីឆ្ងាយទាំងអស់ ដែលបានចូលរួមចាប់មគ្គផលនិងអនុមោទនាយកផលានិសង្សតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ជាចុងបញ្ចប់ព្រះគ្រូរតន:សីលោ អ៊ុកឬទ្ធី ចៅអធិការវត្តក្រញូង សូមប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីនិងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕       

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.