ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ចាស់ជរាគ្មានទីពឹង១គ្រួសារ នៅស្រុកសំបូរ ទទួលបានផ្ទះមួយខ្នងពីគណបក្សប្រជាជនខេត្តក្រចេះ

ចាស់ជរាគ្មានទីពឹង១គ្រួសារ នៅស្រុកសំបូរ ទទួលបានផ្ទះមួយខ្នងពីគណបក្សប្រជាជនខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ក្រចេះ)៖ លោកស្រី ហឹង ណារី វ៉ាថន តំណាងឲ្យ លោក វ៉ា ថន ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនខេត្តក្រចេះ នៅថ្ងៃទី១១ ខែ គុម្ភះ ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារ គណៈបក្សខេត្ត ចុះប្រគល់ផ្ទះថ្មីចំនួន០១ខ្នង ជូនចាស់ជរាគ្មានទីពឹង១គ្រួសារ និងប្រគេន បច្ច័យ ៤,៥៥០,០០០៛ សម្រាប់កសាងវត្ត១ នៅក្នុងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។

ផ្ទះអំណោយនេះដែរ សាងសង់អំពីឈើប្រក់សង្កសី១ខ្នង ទំហំ ៥x៩.ម៉ែត្រ និង តយាបប្រវែង៤ម៉ែត្រ ត្រូវបានប្រគល់ជូន លោកយាយ សេង សុខកឿន និងលោកតា សៀវ ភារុណ ជាចាសជរាគ្មានទីពឹងរស់នៅក្នុងភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ដោយចំណាយថវិកាសាងសង់សរុបប្រមាណ១០,៤៥០,០០០៛ ដែលជាអំណោយ របស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តក្រចេះ។

ក្នុងឱកាសនោះ លោកស្រី បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្ដេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំង ទ្វេតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកស្រី បញ្ជាក់ថា ក្រោមគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បាន នាំមកនូវសុខសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍលើគ្រប់វិស័យ ដែល ធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅយ៉ាងសុខដមរមនា ក្រោមដំបូងសន្តិភាពដូចសព្វថ្ងៃនេះ។

ក្នុងដំណើរចុះប្រគល់ផ្ទះជូនចាស់ជរាគ្មានទីពឹង នោះដែរ លោកស្រីក៏បាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិការចំនួន៤០០,០០០៛ ជូនជនចាស់ជរាគ្មានទីពឹងចំនួន០២គ្រួសារផ្សេងទៀត នៅភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ និង១គ្រួសារ ទៀត នៅភូមិតាងួន ឃុំវឌ្ឍនៈ ស្រុកសំបូរ។

ក្នុងឱកាសនោះដែរ លោកស្រីក៏បានឧបត្ថម្ភថវិកាដល់មតេយ្យសហគមន៍ ៤០ម៉ឺនរៀល និងកុមារាកុមារី លោកតាលោកយាយសរុបចំនួន៦៨នាក់ ក្នុង១នាក់ទទួល បានក្រណាត់ស១ដុំ ថវិកា២០០០០រៀល ព្រមទាំងផ្តល់កង់១គ្រឿង ជូនស្រ្តីម្នាក់ជួបការលំបាកខ្លាំង និងបាននាំបច្ច័យរបស់ លោក វ៉ា ថន ចំនួន៤,៥៥០០,០០០៛ ទៅប្រគេនព្រះសង្ឃ គង់នៅវត្តអន្លងព្រះគោ ស្ថិតនៅឃុំវឌ្ឍនៈ ស្រុកសំបូរ សម្រាប់កសាងសមិទ្ធផលនានា ហើយ មានការរៀបចំពិធីពិសារនំបញ្ចុកសាមគ្គីជាមួយ លោកតាលោកយាយ កុមារា កុមារី ញាតិមិត្ត ជិតខាងដោយក្តីសោមនស្សរីករាយក្រៃលែង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.