លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ខូយ សុខា
(ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តម ខូយ សុខា នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
បច្ចុប្បន្ន ឯកឧត្តម ខូយ សុខា តំណាងរាស្រ្តមណ្ឌលពោធិ៍សាត់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
លោកជំទាវក៏បានជូនពរឲ្យ ឯកឧត្តម ខូយ សុខា ឆាប់ជាសះស្បើយក្នុងពេលឆាប់ៗ និងបានត្រលប់ ទៅបំពេញការងារធម្មតាវិញ៕





