
ប្រតិភូរដ្ឋបាលស្រុកកៀនស្វាយ គោរពវិញ្ញាណក្ខន្ធសព លោក អ៊ួន សុផាត អតីតមេបញ្ជាការអាវុធហត្ថស្រុកកៀនស្វាយ
(ខេត្តកណ្តាល)៖ នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជា ប៊ុនធឿន ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ និងលោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រមកម្ពុជាស្រុកកៀនស្វាយ បានដឹកនាំប្រតិភូរដ្ឋបាលស្រុកកៀនស្វាយ និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អ៊ួន សុផាត អតីតមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ស្ថិតនៅវត្តកៀនស្វាយក្រៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់ គុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ លោក អ៊ូន សុផាត ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕









