ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តកែប ណែនាំមន្ត្រីសុខាភិបាល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការបំពេញភារកិច្ចការងារ ដើម្បីឲ្យពលរដ្ឋកាន់តែមានទំនុកចិត្ត និងបន្តជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ

អភិបាលខេត្តកែប ណែនាំមន្ត្រីសុខាភិបាល ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការបំពេញភារកិច្ចការងារ ដើម្បីឲ្យពលរដ្ឋកាន់តែមានទំនុកចិត្ត និងបន្តជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំ និងស្នើដល់បណ្តាជួរថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាលពាក់ព័ន្ធ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការបំពេញភារកិច្ចការងារ ដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត និងជំរុញការចាក់វ៉ាកសាំងជំងឺកូវីដ១៩បន្តទៀត។

ការណែនាំបែបនេះខណៈលោកអភិបាលខេត្តកែប សោម ពិសិដ្ឋ ចូលរួមជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុខាភិបាល ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្ត ឆ្នាំ២០២៣ របស់មន្ទីរសុខាភិបាល ដែលបានធ្វើឡើងនៅសាលប្រជុំមន្ទីសុខាភិបាលខេត្ត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាអាវុធ អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ជាច្រើនរូប។

លោក សោម ពិសិដ្ឋ បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាលខេត្តកែប ដែលបានបំពេញភារកិច្ចការងារប្រកបដោយភាពទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផលល្អប្រសើរក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុខភាព ទាំងការប្រឹក្សានិងព្យាបាលសុខភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងអនុវត្តការងារស្របតាមផែនការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

លោកអភិបាលខេត្ត ក៏បានផ្តាំផ្តើរដល់មន្ទីរសុខាភិបាលខេត្ត ត្រូវពង្រឹងការងារហិរញ្ញវត្ថុ ដោយប្រើប្រាស់ឲ្យចំគោលដៅ និងពង្រឹងការគ្រប់គ្រងបុគ្គលិកស្របតាមក្រឹមសីលធម៌ប្រជាជីវៈ និងត្រូវខិតខំយកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមនុស្សចាស់ កុមារ ទារក មានសុខភាពល្អ និងត្រូវបង្ខិតសេវាសុខាភិបាលនានាអោយដល់តំបន់កោះនៃសមុទ្រជុំវិញខេត្តកែប ដែលមានប្រជាពលរដ្ឋរស់នៅផងដែរ។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាល បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថា មន្ទីរសុខាភិបាលក្នុងឆ្នាំ២០២២ សូចនាករសំខាន់ៗ នៃកម្មវិធីសុខភាពសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត រួមទាំងការផ្តល់ថ្នាំបង្ការ និងវ៉ាក់សាំង ការពារ ជំងឺក្អកមាន់ ខាន់ស្លាក់ ការពារថ្លើមលើកទី១ដល់ទី៣ ការទប់ស្កាត់ជំងឺឆ្លង-ជំងឺគ្រុនចាញ់ ការជំរុញការចាក់វ៉ាក់សាំងកូវិដ១៩គ្រប់ដូស និងការផ្តល់សេវាសុខាភិបាលនានា បានយ៉ាងល្អប្រសើរ ដោយឈរលើមូលដ្ឋានវឌ្ឍភាព ដែលបានរៀបចំខាងលើ។ ខេត្តកែបសង្ឃឹមថា នឹងបន្តរួមចំណែកកាត់បន្ថយមរណភាពមាតា និងកុមារអោយរក្សានៅអត្រាទាបដដែល នៅឆ្នាំខាងមុខៗទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.