ពិធីប្រគេន និងទទួលសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិ
ពល” នៅសាលាអនុគណស្រុករលាប្អៀរ
នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៣ នៅសាលាអនុគណស្រុករលាប្អៀរ ស្ថិតនៅវត្តវិហារហ្លួង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងមានរៀបចំពិធីប្រគេន និង ទទួលសៀវភៅ “កូន ប្រុសច្បងដ៏មានឥទ្ធិពល” ក្រោមអធិបតីភាព ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជា ប្រធានក្រុមការងារសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល “និងព្រះអធិបតីភាពព្រះមេត្តិសត្ថ វង្ស កុសលព្រះអនុគណស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពី លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ប្រតិភូជាក្រុមការងារ មន្រ្តីសង្ឃសាលាអនុគណស្រុក ព្រះចៅអធិការនិងអាចារ្យ ៦២វត្តក្នុងស្រុក ប្រធានការិយាល័យជំនាញស្រុក អាជ្ញាធរឃុំទាំង១៤ក្នុងស្រុករលាប្អៀរចូលរួមផងដែរ។




