ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ាណែត ស្នើ VOD បង្ហាញឯកសារដែលថា លោកចុះហត្ថលេខាផ្តល់ជំនួយតួកគី ជំនួសសម្តេចតេជោ, បើមិនមានត្រូវសុំទោស និងកែតម្រូវព័ត៌មានជាបន្ទាន់

លោក ហ៊ុន ម៉ាណែត ស្នើ VOD បង្ហាញឯកសារដែលថា លោកចុះហត្ថលេខាផ្តល់ជំនួយតួកគី ជំនួសសម្តេចតេជោ, បើមិនមានត្រូវសុំទោស និងកែតម្រូវព័ត៌មានជាបន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសម្តែងការហួសចិត្តជាខ្លាំងចំពោះការផ្សាយរបស់​សារព័ត៌មាន VOD ដែលចោទប្រកាន់ថារូបលោកជាអ្នកចុះហត្ថលេខាផ្តល់ជំនួយ​ថវិកាទៅកាន់​ប្រទេសតួកគី។

សារព័ត៌មាន VOD កាលពីថ្ងៃទី០៩ ខែកុម្ភៈ កន្លងទៅ បានផ្សាយអត្ថបទមួយដាក់ចំណងជើងថា «មន្ត្រីរដ្ឋាភិបាលថាការដែល​លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយ​ឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។

ក្នុងអត្ថបទនេះ អ្នកសារព័ត៌មាន បានធ្វើបទសម្ភាសន៍ជាមួយ​អ្នក​មន្ត្រីអង្គការសង្គមស៊ីវិល និងមន្ត្រីរាជរដ្ឋាភិបាលផងដែរ ឱ្យបញ្ចេញទស្សនៈទៅតាមប្រធានបទរបស់ខ្លួន​ដូចក្នុង​ចំណង​ជើង។ ប៉ុន្តែមិនមានបង្ហាញឯកសារ ដែលបង្ហាញថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាផ្តល់ជំនួយទៅប្រទេសតួកគីនោះឡើយ។

លោក ហ៊ុន ម៉ាណែត ដែលកំពុងអមដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅ​ឯប្រទេសចិននៅ​ឡើយនោះ បានសម្តែងការប្រតិកម្មចំពោះការផ្សាយមួយនេះ។​

លោក បានគូសរំលេចតាមរយៈទំព័រហ្វេសប៊ុករបស់លោកថា «ពិតជាមានរឿងប្លែកៗមែន… បើអ្នកនិយាយតាម facebook តាមអារម្មណ៍មិនមានអាជីពពិតប្រាកដខ្ញុំមិនថាទេ ប៉ុន្តែសម្រាប់សារព័ត៌មានអាជីពដែលជ្រកក្រោមស្ថាប័នសារព័ត៌មានច្បាស់លាស់ ខ្ញុំត្រូវការការបំភ្លឺមួយដែលមានភាពប្រាកដប្រជា និងការទទួលខុសត្រូវ៖»។

លោក ហ៊ុន ម៉ាណែត បានស្នើសារព័ត៌មាន VOD បង្ហាញឯកសារដែលបញ្ជាក់ថា ​រូបលោកបាន​ចុះហត្ថលេខា​ជំនួសសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនួយថវិកាទៅឱ្យ​ប្រទេស​តួកគី​ដែលកំពុងរងគ្រោះរញ្ជួយដីផង ព្រោះលោកមិនបានដឹងរឿងនេះ ហើយក៏មិនមានសិទ្ធិក្នុង​ការចុះ​ហត្ថ​លេខាលើឯកសាររបស់រាជរដ្ឋាភិបាលនោះដែរ។

«ខ្ញុំបានស្រាវជ្រាវរកឯកសារដែលពាក់ព័ន្ធ ប៉ុន្តែឃើញមានតែសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតែមួយគត់ ដែលមិនមានហត្ថលេខាអ្នកណាទាំងអស់»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន ម៉ាណែត។

លោក ហ៊ុន ម៉ាណែត បានស្នើទៅ VOD បើមិនមានឯកសារ ហើយចុះផ្សាយពត៌មានមិនត្រឹមត្រូវ​ដោយអចេតនានោះ សូមធ្វើការសុំទោស ព្រមទាំងធ្វើការកែសម្រួលពត៌មាន​ និងផ្សព្វផ្សាយជា​សាធារណៈជាបន្ទាន់ ដើម្បីកុំឱ្យសាធារណៈមតិមានការយល់ច្រឡំមកលើរូបលោកក្នុងរឿងនេះ។

លោកបានបញ្ជាក់ចុងក្រោយថា «ខ្ញុំមិនចង់បានអ្វីក្រៅតែពីការពារភាពត្រឹមត្រូវ និងច្បាស់លាស់ទេ»។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់ជំនួយ ១០ម៉ឺនដុល្លារ ទៅកាន់ប្រទេសតួកគី ដែលកំពុងរងគ្រោះ ដោយសាររញ្ជួយដី។

ព័ត៌មានផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេ​ស​កម្ពុជា ចំនួនពីរសន្លឹក។ មួយសន្លឹកជាខេមរភាសា និងមួយសន្លឹកទៀត ជាភាសាអង់គ្លេស។

ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញការចុះហត្ថលេខាអ្វីនោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.