ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

រដ្ឋមន្ត្រីវប្បធម៌ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅ

រដ្ឋមន្ត្រីវប្បធម៌ ប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន។

ការប្រកាសស្វាគមន៍ បានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលលោកស្រីអនុញ្ញាតជូនអគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសហការី ចូលជួបនិងធ្វើបទសម្ភាសក្នុងឱកាសឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

មន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកជំទាវបណ្ឌិតសភាចារ្យ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន ខណ:ពេលថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសគោលដៅនៅលើពិភពលោករួមទាំងកម្ពុជា ដូច្នេះសូមទទួលយកនូវភាពរីករាយនិងប្រកបដោយស្នាមញញឹម ដោយការអញ្ជើញមកដល់ព្រះរាជាណាចក្រនៃវប្បធម៌»។

ក្នុងខ្លឹមសារនៃកិច្ចសម្ភាសខាងលើ លោកស្រីបណ្ឌិតសភាចារ្យ បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ និងបានលើកឡើងពីវប្បធម៌និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងកិច្ចសម្ភាសនេះដែរ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានថ្លែងការចាប់អារម្មណ៍ខ្ពស់ចំពោះការលើកឡើង របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិ ហើយតែងតែតស៊ូមតិអំពីតម្រូវការ ដើម្បីលើកកម្ពស់ «ភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ»។

ម្យ៉ាងវិញទៀតក្នុងក្របខណ្ឌទ្វេភាគីនៃវិស័យវប្បធម៌និងសិល្បៈ ប្រទេសទាំងពីរនឹងបន្តខិតខំពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖

*ជម្រុញការប្រែក្លាយកម្ពុជាជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេស ក៏ដូចជាផលិតករចិន អាចមកផលិតខ្សែភាពយន្តរបស់ខ្លួន ជាពិសេសខ្សែភាពយន្តបរទេសដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ

*សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ប្រកបដោយនិរន្តរភាព(ជំនាញដូនតា)

*បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌និងសិល្បៈសម្រាប់ព្រឹត្តិការណ៍ធំៗ បន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.