ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អតីតយុទ្ធជនចំនួន៦២៨គ្រួសារ នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

អតីតយុទ្ធជនចំនួន៦២៨គ្រួសារ នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ពោធិ៍សាត់)៖ លោក​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ មកផ្ដល់ជូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលកំពុងរស់នៅ និងអាស្រ័យផលក្នុងតំបន់អភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតក្នុងភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋម និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពីលោក លោកស្រី អភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនគ្រួសារអតីតយុទ្ធជនយ៉ាងច្រើនកុះករ។

បន្ទាប់ពីសេចក្ដីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ប៉ែន ណាវណ្ណ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អំពីភូមិសាស្ត្រ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរួចមកលោក​ ខូយ រីដា បានថ្លែងថា ថ្ងៃនេះជាទិវាមួយដ៏មហោឡារិក ដែលបានមកជួបជុំគ្នា ដើម្បីផ្ដល់អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ជូនដល់អតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដែលទទួលបានទទួលផ្ទះ និងដី រស់នៅរយះពេល២ឆ្នាំមកហើយ។ ផ្ទះចំនួន៦២៨ខ្នងនេះគឺបានមកពីការផ្តល់ដីសម្បទាន របស់សម្ដេចតេជោ ហ៊ុន សែន សាងសង់ឡើងក្នុងឆ្នាំ២០២០ជាបន្តបន្ទាប់ ហើយបានបញ្ចប់នៅត្រីមាសទី១ ឆ្នាំ២០២២ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ ផ្ទះចំនួន៦២៨ខ្នង បានប្រគល់ជូន ចំនួន៣ជំហាន ក្នុងនោះកាកបាទក្រហមកម្ពុជា បានផ្តល់ស្បៀង និងសម្ភារៈសង្កត់ផ្ទះ ចំនួន៣១មុខ។

លោក​ ខូយ រីដា បានជម្រាបជូនថា ការសាងសង់ផ្ទះទាំងអស់នេះ គឺជាការយកចិត្តទុកដាក់ ពីនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និងលោកម៉ៅ ធនិន អតីតអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បេសកជនពិសេស របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងការជួយអភិវឌ្ឍន៍ភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដែលលោកបានជួយកសាងផ្លូវថ្នល់ អណ្តូងទឹក ជូនបងប្អូន ដើម្បីឱ្យការរស់នៅបានល្អប្រសើរ។

លោក​ ខូយ រីដា ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេរតែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ ចំពោះប្រជាពលរដ្ឋ ក៏ដូចអតីតយុទ្ធជន ដែលកំពុងជួបការលំបាក ដើម្បីឱ្យជីវភាពរស់នៅបានប្រសើរឡើង។ ជាមួយគ្នានេះលោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយឧត្ដមសេនីយ៍ គន់ គីម និងលោក​ ម៉ៅ ធនិន ដែលបានពុះពារគ្រប់ឧបសគ្គ ដើម្បីដំណើរការសាងសង់ផ្ទះទាំង៦២៨ខ្នង ឱ្យទទួលបានជោគជ័យប្រកប ដោយមោទនភាពក្រៃលែង។

លោក​ ខូយ រីដា ក៏បានស្នេីឱ្យអតីតយុទ្ធជន​ សូមឱ្យបង្កើនការដាំដុះដំណាំផ្សេងៗ ទាំងដំណាំរយះពេលខ្លី ដំណាំយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យជីវភាពគ្រួសារកាន់តែប្រសើរឡើង។

សូមបញ្ជាក់ដែរថា​ អំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលត្រូវផ្ដល់ជូនបងប្អូនគ្រួសារអតីតយុទ្ធជន ចំនួន៦២៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ និងត្រីខ០១យួរ។ ដោយឡែកលោកគ្រូអ្នកគ្រូ ចំនួន០៥រូប និងក្រុមគ្រូពេទ្យប្រចាំការ ចំនួន១១រូប ក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលស្មើៗគ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.