ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

អភិបាលខេត្តរតនគិរី និងសប្បុរសជន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាមត្តេយ្យសិក្សា នៅស្រុកបរកែវ

អភិបាលខេត្តរតនគិរី និងសប្បុរសជន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សាលាមត្តេយ្យសិក្សា នៅស្រុកបរកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ហ៊ុន ស៉ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារមត្តេយ្យសិក្សា១ខ្នង ទំហំ៦ម៉ែត្រ គុណ៣០ម៉ែត្រ មាន៥បន្ទប់ជាអំណោយរបស់លោក ចិន សំណាង ម្ចាស់អំណោយហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ផ្តល់ជូនសហគមន៍ជនជាតិភាគតិចនៅភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ដែលមានឈ្មោះថា «សាលាមតេយ្យសិក្សា ហ៊ុន ស៊ីណាត បរឡយ»។

លោក ចិន សំណាង ម្ចាស់អំណោយបានលើកឡើងថា លោកសព្វថ្ងៃកំពុងសិក្សានៅសហរដ្ឋអាមេរិក ដោយមើលឃើញការលំបាកបានកសាងសាលាមត្តេយ្យសិក្សាខាងលើនេះ ដើម្បីឲ្យក្មួយៗបានរៀនសូត្រ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ុន ស៊ីណាត និងលោក ញ៉ែម សំអឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ចិន សំណាង ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនសង់អគារសិក្សាថ្មី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

អគារ «សាលាមត្តេយ្យសិក្សា ហ៊ុន ស៊ីណាត បរឡយ» នឹងជួយឲ្យក្មួយៗ ក្នុងសហគមន៍ជនជាតិនៅតំបន់នេះ ទទួលនូវចំណេះដឹងដូចក្មួយៗនៅតំបន់ដទៃទៀត។ ទន្ទឹមនោះ លោកបានសុំណូមពរទៅម្ចាស់អំណោយខាងលើ សូមជួយបន្តទៀតដើម្បីប្រែក្លាយតំបន់នេះ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង។

ក្នុងថ្ងៃដដែលនេះ លោក ចិន សំណាង ក៏បាននាំអំណោយជូនរដ្ឋបាលខេត្តរតនគិរី រួមមាន៖ អង្ករ២តោន, ត្រីខ៥០កេស, ទឹកសុទ្ធ៥០កេស, ទឹកក្រូច២០កេស, ប្រេងខ្យល់១០០ខ្លង និងថវិកា៤លានរៀលផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.