ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣

ភ្នំពេញ ៖ សារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាព អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ក្នុងឱកាសទិវាជាតិសុខភាព មាតា ទារក និងកុមារ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រោមប្រធាន “រួមគ្នាពង្រឹងសេវា សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០”។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លា នៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្នុងនាមកាកបាទក្រហមកម្ពុជា និងជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ខ្ញុំមានក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបង-ប្អូនជនរួមជាតិទាំងអស់ អបអរសាទរ ទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមប្រធានបទ រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហារូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅឆ្នាំ២០៣០”

ជាមួយនឹងការដាក់ចេញប្រធានបទខាងលើនេះ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ រួមជាមួយ ការកោតសរសើរចំពោះ លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងសុខាភិបាលទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជម្នះគ្រប់ ការលំបាកក្នុងការបន្តប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងការលើកកម្ពស់គុណភាពសុខាភិបាល គ្រប់ផ្នែកទាំងអស់ ជាពិសេសក្នុងការពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និង សេវាជាសារវន្តផ្សេងៗទៀត ដើម្បីផ្ដល់ការគាំពារ ការថែទាំសុខភាព ការព្យាបាល និងជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ រហូតបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ពោលគឺ អត្រានៃស្ត្រីដែលបានទទួលការថែទាំ ផ្ទៃពោះពីគ្រូពេទ្យជំនាញមុនពេលសម្រាលបានកើនពី៩៥ ដល់៩៩% អត្រាមរណភាពមាតាបានថយចុះពី ១៧៤ មកនៅ១៥៤ ក្នុងចំណោម ១សែនកំណើតរស់ អត្រាមរណភាពទារកទើបកើតបានថយចុះពី១៨ មកនៅ៨ ក្នុងចំណោម ១ពាន់កំណើតរស់ជាដើម។ ទន្ទឹមនឹងវឌ្ឍនភាពនេះ ក៏នៅមានក្តីកង្វល់មួយចំនួនទៀតដែលទាមទារ ឱ្យក្រសួងសុខាភិបាល រួមជាមួយដៃគូសហការដទៃទៀតទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ រួមកម្លាំងគ្នា។

សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.