ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក ហ៊ុន ម៉ានី៖ «ពេលគ្រួសារគេមានទុក្ខ ខ្ញុំចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ» 

លោក ហ៊ុន ម៉ានី៖ «ពេលគ្រួសារគេមានទុក្ខ ខ្ញុំចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ» 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចេញរិះគន់ លោក សម រង្ស៉ី តាមបណ្តាញសង្គម ដែលបានវាយប្រហារដោយគ្មានសីលធម៌ចំពោះម្តាយមីងរបស់លោក គឺលោកស្រី ហ៊ុន សុថា ទោះបីជាលោកស្រីទទួលមរណភាពហើយក្តី។

តាមរយៈបណ្តាញសង្គម លោក ហ៊ុន ម៉ានី បានលើកឡើងថា៖ «ពេលគ្រួសារគេមានទុក្ខ ខ្ញុំ តំណាងឱ្យក្រុមគ្រួសារខ្ញុំ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខ។ តែពេលក្រុមគ្រួសារខ្ញុំមានទុក្ខ គេប្រមាថ និងយកចំណេញនយោបាយ»។

ប្រតិកម្មរបស់ លោក ហ៊ុន ម៉ានី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី ជាអ្នកនយោបាយក្រៅច្បាប់ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបំភ្លៃព័ត៌មានលើ លោកស្រី ហ៊ុន សុថា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ការមួលបង្កាច់បង្ខូចកិត្តិយស បានធ្វើឡើងបន្ទាប់ពី លោកស្រី ហ៊ុន សុថា ទទួលមរណភាព ដែលនាំឱ្យមានមតិរិះគន់យ៉ាងខ្លាំងក្លាទៅលើ លោក សម រង្ស៉ី វិញថាជាអ្នកនយោបាយគ្មានសីលធម៌។

កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ គ្រាដែល ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដែលជាម្តាយបង្កើតរបស់ លោកស្រី ជូឡុង សូមួរ៉ា និងត្រូវជាម្តាយក្មេករបស់ លោក សម រង្ស៉ី ទទួលមរណភាពនោះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិតបង្ហាញពីការតក់ស្លត់សោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព ខណៈដែល លោក ហ៊ុន ម៉ានី ក៏បានធ្វើជាតំណាងក្រុមគ្រួសារ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ញឹក ជូឡុង-មាសកេត សមភ័ត្រ ដោយផ្ទាល់។

តាមរយៈបណ្តាញសង្គមដដែលនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ទៀតថា៖ «វប្បធម៌ សីលធម៌ សាសនា និងទំនៀមទម្លាប់ប្រពៃណី ជាអ្វីដែលក្រុមគ្រួសារខ្ញុំប្រកាន់ខ្ជាប់ មិនមែនអ្វីៗសុទ្ធតែនយោបាយនោះទេ»។

សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏បានចាត់ទុកការព្យាយាមបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំង សម រង្ស៉ី មកលើ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោកស្រី ហ៊ុន សុថា គឺជាទង្វើគ្មានសារជាតិជាមនុស្ស។

សម្ដេចលើកឡើងថា៖ «មុននេះបន្តិចក្រុមអាក្រក់នៅក្រៅប្រទេសថា ភរិយាខ្ញុំកំពុងមានជំងឺជាទម្ងន់ក្នុងពេលដែលភរិយាខ្ញុំ មិនបានឃ្លាតឆ្ងាយពីប្អូនស្រីតាំងពីមុនចែកឋានរហូតមកនៅក្នុងក្តារម្ឈូស។ ខ្ញុំចង់ប្រាប់ទៅជនអាក្រក់ថា បើមេរបស់អ្នកអាក្រក់សូមអ្នករក្សាខ្លួនជាមនុស្ស និងខិតខំរក្សាសុខភាពរបស់អ្នកជាជាងមករករឿងគ្រួសារខ្ញុំ។ ពិតជាអាក្រក់កែមិនបានទាំងមេទាំងកូន ដែលគ្មានសារជាតិជាមនុស្សសោះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.