ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

លោក វ៉ី សំណាង រំលឹករឿងរ៉ាវធ្លាប់មានវិនិយោគិនបរទេស ស្នើសុំដាំកញ្ឆានៅខេត្តកំពង់ស្ពឺ តែត្រូវបានលោកបដិសេធ

លោក វ៉ី សំណាង រំលឹករឿងរ៉ាវធ្លាប់មានវិនិយោគិនបរទេស ស្នើសុំដាំកញ្ឆានៅខេត្តកំពង់ស្ពឺ តែត្រូវបានលោកបដិសេធ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរំលឹកនូវរឿងរ៉ាវមួយកាលពីពេលកន្លងទៅ ដែលធ្លាប់មានវិនិយោគិនបរទេស ស្នើសុំវិនិយោគដាំកញ្ឆានៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប៉ុន្ដែត្រូវបានលោកបដិសេធចោលនូវសំណើនោះ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» លោក វ៉ី សំណាង បានអះអាងថា ការបដិសេធនូវសំណើវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺនេះ ក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តដល់វិនិយោគិននោះដែរ ប៉ុន្ដែលោកថាគ្មានជម្រើសណាល្អ ក្រៅពីបដិសេធឡើយ ហើយកម្ពុជាក៏គ្មានច្បាប់អនុញ្ញាតនោះដែរ។

លោកអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា សម្រាប់រដ្ឋបាលខេត្ដកំពង់ស្ពឺ គឺមិនស្វាគមន៍ឡើយចំពោះរាល់គម្រោងវិនិយោគទាំងឡាយ ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីជាដើម ក៏មិនឲ្យមានក្នុងមូលដ្ឋានខេត្តរបស់លោកនោះដែរ។

លោក វ៉ី សំណាង បានថ្លែងយ៉ាងដូច្នេះថា «មានអ្នកវិនិយោគមួយមកពីម៉ាឡេស៉ី ខឹងខ្ញុំ សុំដាំកញ្ឆាហើយខ្ញុំអត់ឲ្យ ហើយគាត់ខឹងខ្ញុំ។ ពីព្រោះប្រទេសខ្ញុំមិនទទួលឡើយ ពិសេសនៅខេត្ដកំពង់ស្ពឺ មិនទទួលយកការដាំកញ្ឆា និយាយរួមគ្រប់សារធាតុញៀន រាប់ទាំងបារី ស្រាបៀ សូម្បីតែផ្សាយក៏ត្រូវបានអនុញ្ញាតដែរ»។

លោកបានអះអាងថា ទាំងអស់នេះជាគោលការណ៍ដែលរដ្ឋបាលខេត្ដប្រកាន់ខ្ជាប់ ដើម្បីធ្វើឲ្យភូមិ ឃុំសង្កាត់ មានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។

សម្រាប់ពាក់ព័ន្ធវិធានការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទវិញ លោក វ៉ី សំណាង បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ប្រជាពលរដ្ឋ។ ជាក់ស្តែងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្ត ចំនួន២៥២ករណី ស្មើនឹង៩៨%៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.